មើលចុះ! គ្រប់គ្នាភ័យមិនស្ទើរទេនេះ
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានរថយន្តស្ទូចមួយគ្រឿងពេលស្ទូចសម្ភារៈសំណង់បានក្រឡាប់ និងបាក់ដងសន្ទូច ដោយសង្កត់ប៉ះជាមួយយានយន្តមួយចំនួនទៀតនៅផ្លូវចុះពីអប្សរាថតរូប ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ម៉ោងជិត៩ព្រឹកថ្ងៃទី១៦ មីនា ២០២០ ។
សេចក្តីរាយការណ៍បានបន្តថា ករណីនេះសមត្ថកិច្ចកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំនៅកន្លែងកើតហេតុ ជាមួយនឹងការហាមឃាត់មិនអោយប្រជាពលរដ្ឋចូលទៅជិតកន្លែងកើតហេតុឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុកើតឡើង ។ ព័ត៌មានលំអិតនឹងមានផ្សាយជូនពេលក្រោយទៀត ៕





អត្ថបទ៖ https://kohsantepheapdaily.com.kh/