មេខ្យល់នាំពលករខុសច្បាប់មួយនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅតុលាបន្ទាប់ពីសួរនាំរួច 

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រោមការអនុវត្តច្បាប់ក្នុងការពិនិត្យ និងផាកពិន័យបទល្មើសច្បាប់ចរាចរ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរនៅស្រុកអង្គរជុំ បានកំណត់ស្គាល់ឈ្មោះអ្នកបើកបរ និង ស្លាកលេខរថយន្ត ដែលជាមុខសញ្ញាជួញដូរមនុស្សដែលស្ថិតក្នុងការស៊ើបអង្កេតរបស់ការិយាល័យជំនាញ ក៏បានរាយការណ៍មកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ហើយបានរាយការណ៍ជូនឯកឧត្តមព្រះរាជអាជ្ញា និងបានការអនុញាតិ អោយនាំមុខសញ្ញា និង រថយន្ត មកធ្វើការសាកសួរ នៅ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

សូមរំលឹកដែរថា កាលពីដើមខែមិថុនាឆ្នាំ២០២១ ប្រទេសកម្ពុជា ក៏ដូចខេត្តសៀមរាប គឺជាអំឡុងពេលដែលបានជួបនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងខ្លាំងរហូតដល់ឈានបិទខ្ទប់ដំណើរពីខេត្ត១ទៅខេត្ត១ និងបិទខ្ទប់តាមតំបន់ក្នុងខេត្តទៀតផង។ ម្យ៉ាងទៀត នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក៏បានបិទមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋឆ្លងដែនចេញទៅប្រទេសថៃឡើយ ដោយឡែក ពលករដែលបានត្រលប់មកពីប្រទេសថៃវិញ ត្រូវបានអាជ្ញាធរ និង សមត្ថកិច្ចទៅទទួលដើម្បីយកទៅធ្វើចត្តាឡីសក័គ្រប់ចំនួនថ្ងៃ ដែលរដ្ឋាភិបាល និង ក្រសួង សុខាភិបាល បានកំណត់ ។

ក្នុងករណីនេះសមត្ថកិច្ចព្រំដែននៃខេត្តបន្ទាយមានជ័យ បានឃាត់ដំណើរពលករ ដែលចាញ់បោកមេខ្យល់អូសទាញបម្រុងឆ្លងដែនដោយខុសច្បាប់ ចំនួន ១២ នាក់ និងបញ្ជូនតាមក្រុមការងារទទួលពលករ មកអោយធ្វើចត្តាឡីសក័នៅវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប ។ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត និងក្រោមបញ្ជាដឹកនាំផ្ទាល់ពីលោកស្នងការបាន ចាត់កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស ជាសមត្ថកិច្ចដើម្បីស៊ើបអង្កេតរកមេខ្យល់ដែលបោកបញ្ឆោតពលករអោយឆ្លងដែនដោយខុសច្បាប់ ហើយនេះ មិនមែនជាលើកទី១ទេ ពីព្រោះសមត្ថកិច្ចជំនាញបានធ្វើការ ស៊ើអង្កេត និង ឃាត់ខ្លួនជនមុខសញ្ញាមេខ្យល់ បញ្ជូនទៅតុលាការជាច្រើនករណីរួចមកហើយ ។

ក្រោយពេលដឹកនាំអនុវត្តផ្ទាល់ពីលោកស្រី ដួង ថាវរី ស្នងការរង និង លោក ជា ហេង នាយការិយាល័យ បានសាកសួរពលករទាំង ១២ នាក់នោះរួចមកបានអោយដឹងថា ពួកខ្លួនត្រូវបានមេខ្យល់ដែលជាម្ចាស់ឡានជូនទៅព្រំដែន ដើម្បីប្រគល់អោយមេខ្យល់ផ្សេងទៀតដែលជាក្រុមតែ១នាំឆ្លងដែន ហើយកម្រៃការបង់សេវា គឺ មេខ្យល់យកសរុបក្នុង១នាក់ ៦០០០បាត ហើយពលករនឹងធ្វើការកាត់ប្រាក់អោយថៅកែថៃដើម្បីសងថ្លៃការធ្វើដំណើរ។ ពលករបានបញ្ជាក់ថាមេខ្យល់ឈ្មោះ វាន វិក ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រសនៅភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយរថយន្ត ១៥ កៅអី ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2U 5236។ ក្នុងការស៊ើបអង្កតនេះ ជនសង្ស័យ គេចខ្លួនពីមូលដ្ឋានរហូត ដល់ថ្ងៃ៣០ធ្នូ២០២១ ទើបលេចមុខ ហើយត្រូវនាំខ្លួនមកសួរនាំក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា ។ ក្នុងចម្លើយសារភាពរបស់មេខ្យល់ចាស់វស្សា ដែលមិនរាងចាលម្នាក់នេះ បានឆ្លើយថា ខ្លួនមិនដែលបានដឹកមនុស្សឆ្លងដែនទេ ទើបតែម្តងគត់ដែលក្នុងករណីនៃការស៊ើបអង្កេតរបស់សមត្តកិច្ចនេះឯង ហើយខ្លួននាំតែ ៥ នាក់ប៉ុណ្ណោះ។ ក្រោយមានបញ្ជា ពីឯកឧត្តមព្រះរាជអាជ្ញាអោយឃាត់ខ្លួន ការិយា័យជំនាញប្រឆាំការជួញដូរមនុស្ស បានកសាងសំណំរឿង តាមនីតិវិធីច្បាប់បញ្ជូនទៅតុលារការ នៅរសៀលថ្ងៃទី ៣១ធ្នូ ២០២១នេះ។

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជួញដូរមនុស្ស ដោយអនុវត្តទៅតាមបទបញ្ជា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការររឹតបន្តឹងនៅតាមច្រកព្រំដែន ដូចជាការនាំចេញនាំចូលពលករទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងដំណាក់កាលដែលប្រទេសជាប់ព្រំដែនមានការបិទខ្ទប់ ដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ និងដោយមានការបញ្ជារផ្ទាល់ពី ឯកឧត្តម ទៀ សីហាអភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការណែនាំនិងចង្អុលបង្ហាញដល់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការគ្រប់គ្រង ការស្រាវជ្រាវ និង ការបង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈមេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។ ក្នុងនោះដែរ គណៈកម្មាធិការខេត្តបានលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានណា ដែលធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមេខ្យល់បានម្នាក់ នឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ៥០ ម៉ឺនរៀល។

លោកស្រី អភិបាលរងខេត្ត លទ្ធផលដែលសម្រេចបាននូវការឃាត់ខ្លួនឈានទៅដល់ការកសាងសំណុំរឿងទៅតុលាការ ចំពោះមេខ្យល់ខាងលើនេះ គឺមន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចុះស្រាវជ្រាវជាបន្ទាន់ និងសាកសួរពលករ ដើម្បីឈានដល់ការកំណត់នូវអត្ដសញ្ញាណជនប្រព្រឹត្តល្មើសនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការឲ្យបានឆាប់រហ័សជាទីបំផុត។ ក្នុងឱកាសនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យធ្វើការពិចារណាឲ្យបានល្អិនល្អន់ និង ហ្មត់ចត់ជាមុនសិន មុននឹងសម្រេចចិត្តចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស និងសូមយកកុំកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស ហើយបងប្អូនមិនត្រូវឆ្លងដែនខុសច្បាប់ទេ គឺមានហានិភ័យខ្ពស់ក្នុងការប្រឈមមុខនិងផ្លូវច្បាប់ ជាមួយនិងការដាក់ទោសទណ្ឌ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online