មេដឹកនាំក្រុមតាលីបង់បានដាក់ចំនួនអ្នកស្លាប់សរុបដោយគ្រោះរញ្ជួយដីនៅត្រឹម 1,150នាក់ និងរាប់រយនាក់ទៀតរងរបួស

មន្ទីរពេទ្យសង្គ្រោះបន្ទាន់អាចដាក់បានគ្រែចំនួន 50 កំពុងត្រូវ​បាន​បង្កើត​ឡើង​នៅ​អាកាសយានដ្ឋានខេត្ត Khost ដើម្បីផ្តល់សេវា​សុខភាព​សង្គ្រោះ​បន្ទាន់ សម្រាប់អ្នក​ដែលរងរបួស​នៅក្នុងការ​រញ្ជួយដី​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពីសប្តាហ៍មុន។ មេដឹកនាំ​ក្រុម​តាលីបង់​ប្រទេស​អាហ្វហ្គានីស្ថាន បានដាក់ចំនួន​អ្នកស្លាប់​សរុប​ដោយ​រញ្ជួយ​ដី​នៅត្រឹម 1,150នាក់ និងរាប់រយនាក់ទៀតរងរបួស។ អនុរដ្ឋមន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយធម្មជាតិរបស់ក្រុមតាលីបង់លោក Sharafuddin Muslim បាននិយាយថា មន្ទីរពេទ្យនៅអាកាសយានដ្ឋានខេត្ត Khost ត្រូវ​បាន​ផ្តល់​មូលនិធិដោយប្រទេសអារ៉ាប់រួម ហើយនឹង​មាន​គ្រូពេទ្យ​អាហ្វហ្គានីស្ថាន និងបរទេស​ព្យាបាល​ជនរង​គ្រោះ​ដោយ​សារ​ការ​រញ្ជួយដី។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online