មេដឹកនាំក្រុមប្រទេស ៤ ហៅថា Quad បានកាន់ទុក្ខចំពោះ​មរណភាព​របស់លោក Abe

មេដឹកនាំប្រទេសចំនួន៣ នៃក្រុមប្រទេស Quad បានកាន់​ទុក្ខចំពោះ​មរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo។ ប្រធា​នា​ធិបតីសហរដ្ឋអាមេរិកលោក Joe Biden, នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ។ លោក Abe បានចូលរួមក្នុងាករបង្កើតក្របខណ្ឌប្រទេសចំនួន៤ រួមមាន​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសឥណ្ឌា។ មេដឹកនាំប្រទេស Quad និយាយថា លោក Abe មានតួនាទីដ៏​មាន​ឥទ្ធិពល​ក្នុងការ​បង្កើត​ភាពជាដៃគូក្រុមប្រទេស Quad និងធ្វើការមិនចេះនឿយហត់ ដើម្បី​ឈាន​ទៅរកទស្សនវិស័យរួមមួយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online