មេដឹកនាំអង្គភាព Azov ប្តេជ្ញាសងសឹកចំពោះការវាយប្រហារលើពន្ធនាគារអ៊ុយក្រែន

មេបញ្ជាការបណ្តោះអាសន្ននៃកងអង្គភាព Azov របស់យោធាអ៊ុយក្រែនបានសន្យាសងសឹកទៅលើរុស្ស៊ី ចំពោះការវាយប្រហារបណ្តាលឲ្យឈ្លើយសឹកសង្គ្រាមអ៊ុយក្រែនច្រើននាក់ស្លាប់ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងតំបន់គ្រប់គ្រងដោយក្រុមផ្តាច់ខ្លួននៅភាគខាងកើតប្រទេស។ នៅក្នុងវីដេអូដែលបានចេញផ្សាយ លោក Nikita Nadtochiy បាននិយាយថា កងកម្លាំងរបស់លោកបានចាត់ទុកការវាយប្រហារលើពន្ធនាគារនៅក្រុង Olenivka ថា ជាទង្វើនៃការប្រហារជីវិតជាសាធារណៈធ្វើឡើងដោយរុស្ស៊ី។ លោក Nadtochiy បានព្រមានថា យើងនឹងស្វែងរកពួកគេនៅកន្លែងណាក៏ដោយ និងបាននិយាយថា អ៊ុយក្រែននឹងធានាឱ្យមានការដាក់ទណ្ឌកម្មដោយយុត្តិធម៌។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online