មេ Bayern៖ យើង​មិន​ត្រូវ​ការ​ Ronaldo ទេ ដោយ​សារ​រឿង​នេះ

លោក Herbert Hainer ប្រធាន​ក្លឹប Bayern Munich បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ក្លឹប​របស់​លោក​នឹង​ចេញ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ​នេះ តែ​ក្លឹប​លោក​មិន​ចង់​ប៉ង​យក​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ទេ។

លោក​បាន​និយាយ​ថា៖ ” មាន​ឈ្មោះ​កីឡាករ​ច្រើន​ដែរ នៅ​ក្នុង​ពាក្យ​ចចាមអារ៉ាម​ ក៏​ដូច​ជា​ក្នុង​បញ្ជី​គោលដៅ​របស់​យើង ” ។

លោក​បាន​បន្ត​យ៉ាង​ខ្លី​ថា៖ ” ប៉ុន្តែ​ Ronaldo មិនមែន​គោលដៅ​យើង​ទេ ដោយសារ​តែ​គេ​ចាស់​ពេក​ហើយ​សម្រាប់​យើង​ “។

គិត​ត្រឹម​ឆ្នាំ២០២០ Ronaldo មាន​អាយុ​ ៣៥ឆ្នាំ​ហើយ ប៉ុន្តែ​កីឡាករ​ព័រទុយហ្គាល់​នៅ​តែ​រក​គ្រាប់​បាល់​ជា​ញឹកញយ​នៅ Juventus៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ http://news.sabay.com.kh/