ម៉ូតូមួយគ្រឿង បុកគោយន្ដកែច្នៃពីក្រោយ បណ្ដាលអោយមនុស្សពីរនាក់បាត់បង់ជីវិតនៅកន្លែងកើតហេតុ

កាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងរវាង ម៉ូតូមួយគ្រឿង បើកបរបុកគោយន្តកែច្នៃពីក្រោយ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត នៅចំណុចមុខសាលារៀនបុរីកម្មករ៤ ស្ថិតភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បណ្ដាលអោយភាគីអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា៖

-ភាគីបេីកបរម៉ូតូ ម៉ាកស៊ុយគីស្ម័ក ពណ៏ខ្មៅ ពាក់ផ្លាកលេខរដ្ឋ17.1.5239 មានឈ្មោះ ខាំប៉ៃ សាំង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានការិយាល័យកសិកម្ម ស្រុកកូនមុំ និងអ្នករួមដំណើរ ឈ្មោះ ហ៊ាង មុន្នីរ័ត្ន ភេទស្រី អាយុ០៦ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរមានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី

-ចំណែកអ្នកបើកបរគោយន្តកែឆ្នៃ មិនមានផ្លាកលេខ មានឈ្មោះ ជន ប៊ុនធា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់អុសលក់ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។

បច្ចុប្បន្នជំនាញចរាចរណ៏បានធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក រងចាំធ្វេីការដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះទាំងពីរ ជំនាញចរាចរណ៏បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online