ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមលុបចោល ការលើកពេលទៅ ២០២៥ ឬ២០២៧

នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សា អាស៊ីអាគ្នេយ៍អនឡាញ ល្ងាចម្សិលមិញ គឺម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ឆ្នាំ២០២១ បានរក្សាទុកនូវ សេណារីយ៉ូត្រឹម២ប៉ុណ្ណោះ ដោយសម្រេចលុបចោល គម្រោង ដែលចង់ពន្យាពេលទៅ ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ដោយរក្សាកាលបរិច្ឆេត នៅចុងឆ្នាំ២០២១ដដែល ឬអាចពន្យាពេលទៅឆ្នាំ២០២២វិញ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បញ្ជាក់ថា គម្រោងដែលចង់ពន្យារពេលរយៈពេលវែង ទៅឆ្នាំ២០២៥ ដែលត្រូវ ដល់វេនម្ចាស់ផ្ទះថៃ និងឆ្នាំ២០២៧ ដល់វេនព្រុយណេ ដោយម្ចាស់ផ្ទះទាំងពីរ មិនព្រមឡើយ។ ដូច្នេះហើយម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម បានសម្រចតែ២គម្រោងប៉ុណ្ណោះ ដោយរក្សាការបរិច្ឆេត ដដែល គឺពីថ្ងៃទី២១វិច្ឆិកា ដល់២ខែធ្នូ ឆ្នាំ២០២១ ឬអាចពន្យាពេលពីខែឧសភា ឬខែសីហា ឆ្នាំ២០២២ ប៉ុន្តែកម្ពុជា បានសំណូមពរបើវៀតណាម ចង់លើកពេលទៅឆ្នាំ២០២២ កុំធ្វើក្នុងខែឧសភា ព្រោះវាជាន់នឹងកីឡាជាតិ របស់យើង ក្នុងការរៀបចំ ការប្រកួតកីឡាជាតិ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online