ម្ចាស់​ចំការ​តាងែន​ នៅជេីងភ្នំគូលេនអនុញ្ញាតឱ្យភ្ញៀវ ដើរលេងកម្សាន្តនៅក្នុងចម្ការ និងអាចបេះហូបមួយចម្អែតបានដោយឥតគិតថ្លៃ

អភិបាល​ស្រុក​បន្ទាយ​ស្រី​ បង្ហាញ​ថា​ ឆ្នាំនេះជាឆ្នាំទី២ហើយ ដែលចម្ការតាង៉ែនមួយនេះបានស្ម័គ្រចិត្តសហការជាមួយរដ្ឋបាលស្រុក អនុញ្ញាតឱ្យភ្ញៀវទេសចរ អាចដើរលេងកម្សាន្តនៅក្នុងចម្ការ កាច់យកពីដើមផ្ទាល់ដោយខ្លួនឯង និងអាចបេះហូបមួយចម្អែតបានដោយឥតគិតថ្លៃបន្ថែម ហើយទីតាំងចម្ការទៀតសោត ក៏មានការរៀបចំបែបជារមណីយដ្ឋាន ដែលផ្តល់បដិសណ្ឋារកិច្ចដល់អ្នកទេសចរមកលេងក្នុងចម្ការ ព្រមទាំងបានជ្រើសរើសយកពេលវេលាប្រមូលផលឱ្យចំនឹងថ្ងៃបុណ្យចូលឆ្នាំចិនតែម្តង។ ការរៀបចំចម្ការកសិកម្មនៅក្នុងទម្រង់បែបនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ដែលនឹងបង្កើតឱ្យមានឧត្តមានុភាពថ្មីនៃចក្ខុវិស័យជា«ដែនដីកសិទេសចរណ៍»ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត។

ទៅលេងដល់ចម្ការផ្ទាល់តែម្តង! ធានាថាផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! តម្លៃពិសេសត្រឹមតែ៥០០០រៀលក្នុងមួយគីឡូ ហើយដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០% សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ តែមានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ ទើបអាចធ្វើដូច្នេះបាន (ព្រោះខ្លាចដើរហូបឆ្អែតហើយ ទិញតែកន្លះគីឡូ ៕