យុត្តិធម៌​មាន​ចំពោះ​ជន​រង​គ្រោះ​ក្រោយ​ប៉ូលិស​បំបែកសំណុំរឿង​ក្រុមបងធំ​នៅ​បន្ទប់​ជួល

ខេត្តសៀមរាប ៖ យោង​តាម​បទបញ្ជា​របស់​លោក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ក្រោយ​ពី​ជន​រង​គ្រោះ​ត្រូវ​ក្រុមបងធំ​កាប់សម្លាប់​ដោយ​កាំបិត​ខ្វាវ និង​ដាវ​សាំ​ម៉ូ​រ៉ៃ​រហូត​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ដល់​មន្ទីរ​បង្អែក​ខេត្ត ។ ហេតុការណ៍​នេះ​បាន​កើត​នៅ​ឡើង​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ស្ថិត​នៅ​ក្រោយ​សណ្ឋាគារ សូ​ហ្វី​តែ​ល ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឈ្មោះ ហេង វិ​ឆាយ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ទិញ​លក់​អេ​ត​ចាយ មាន​ទីលំនៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ប្រាប់​ថា មុន​កើតហេតុ​ជន​រង​គ្រោះ និង​មិត្តភក្តិ​ចំនួន​៣​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​ក្នុង​ក្លឹ​ប កាឡាក់ស៊ី ត្រូវ​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​ក្រុមបងធំ ។

ក្រោយមក​នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​ជន​រង​គ្រោះ និង​មិត្តភក្តិ​ខាងលើ​នាំ​គ្នា​ចេញពី​កន្លែង​កើតហេតុ​ក្នុង​គោលបំណង​ទៅ​ផ្ទះ ខណៈ​ជិះ​មក​ដល់​ចំណុច​ខាងក្រោយ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ត្រូវ​បាន​ក្រុមបងធំ​មាន​គ្នា​ជា​ច្រើន​នាក់​ជិះ​ម៉ូតូ​ប្រហែល​០៦​គ្រឿង​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិត​ខ្វែវ និង​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ខណៈ​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ត្រូវ​បាន​ស្លាប់ ចំណែក​ជនសង្ស័យ​នាំ​គ្នា​គេចខ្លួន​បាត់ ។

លោក​អ​ការ​បាន​បន្ត​ថា បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ហើយ​កំណត់​មុខសញ្ញា​បាន និង​ធ្វើការ​ឆែកឆេរ​នៅផ្ទះ​ជួល​ទើប​ឈាន​ដល់​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​បានជា​បន្តបន្ទាប់ ។

កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២០ និង​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៦​នាក់ និង​វត្ថុ​តាង​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទ៖  https://kohsantepheapdaily.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online