យុវជនម្នាក់ត្រូវបានក្រុមក្មេងទំនើងកាប់បណ្តាលឲ្យរបួសធ្ងន់

ក្រុមក្មេងទំនើងចំនួន៥នាក់បង្កហិង្សាដោយចេតនា កាប់និងកាំបិតបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងនោះដោយមានការសម្របសម្រួលពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចការដ្ឋានទី១០ ក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។ យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ក្មេងទំនើង៦នាក់រួមមាន:

១-ឈ្មោះ ឡឹក ស៊ីថា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ រងរបួសស្រាល។

២-ឈ្មោះ កុយ គា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេុតខាងលើ រងរបួសស្រាល។

៣-ឈ្មោះ ឡេង ឡាយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំ កើតហេតុខាងលើ រងរបួសស្រាល។

៤-ឈ្មោះ វ៉ន សិលា ហៅព្រីង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំ កើតហេតុខាងលើ រងរបួសស្រាល។

៥-ឈ្មោះ នូ សុខចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំ កើតហេតុខាងលើ រងរបួសស្រាល។

និង៦-ឈ្មោះ ផន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំ កើតហេតុខាងលើ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកស្រុកកូនមុំ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីសួរនាំនិងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online