យុវជនម្នាក់រពឹសដៃក្នុងពេលចូលឆ្នាំចិន បានលួចទ្រព្យសម្បត្តិរបស់អ្នកដទៃត្រូវជាប់ខ្នោះនគរបាលស្រុកគិរីវង់

យុវជនម្នាក់រពឹសដៃក្នុងពេលចូលឆ្នាំចិន វៀតណាមបានលួចទ្រព្យសម្បត្តិរបស់អ្នកដទៃត្រូវជាប់ខ្នោះនគរបាលស្រុកគិរីវង់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្ងៃពុធ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង១៦:១៥ នាទី ក្រោយពីបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថាមានករណីលួចកាបូបលុយ ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានអោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកចុះ ទៅកន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហៃ ញ៉ាក់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលបានធ្វើសកម្មភាពឡើងតាមរបងផ្ទះពីខាងក្រោយរបស់ជនរងគ្រោះឈ្មោះ មុត ស្រីនាថ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃុំជាមួយជនសង្ស័យ ក្នុងពេលលួចយកកាបូបលុយរបស់ជនរងគ្រោះដែលទុកនៅលើតុក្នុងផ្ទះជនរងគ្រោះ ដែលមានទឹកលុយចំនួន ៣២០,០០០៛ ហើយត្រូវម្ចាស់ផ្ទះឃើញស្រែកឆោឡោ ភ្លាមនោះសមត្ថកិច្ចយើងក៏បានចុះធ្វើអន្តរាគមន៍ចាប់បានជនសង្ស័យភ្លាមៗនៅក្បែរកន្លែងកើតហេតុតែម្តង។

ករណីនេះសមត្ថកិច្ចយើងបានធ្វើការនាំខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី៕