យុវជន២នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនភ្លាមៗបន្ទាប់ពីធ្វេីសកម្មភាពឆក់កាបូបដៃជនរងគ្រោះប៉ុន្មាន៣០នាទី នគរបាលបានប្រគល់សម្ភារៈថវិកាដែលត្រូវចោរឆក់ជូនជនរងគ្រោះបន្ទាប់ពីប្រតិបត្ដិការដ៏ក្ដៅគគុក
កំពង់ស្ពឺ៖ ក្រោមបញ្ជាដឹកនាំដ៏មុឹងម៉ាត់ពីសំណាក់ លោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលនៃអធិការដ្ឋាននគរស្រុកឧដុង្គ ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុក បានបេីកប្រតិបត្ដិការបង្រ្កាបក្រុមចោរឆក់បាន០២នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥ៈ០០នាទី នៅចំណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ៖
១.ឈ្មោះ ហេង សុខមាន ភេទប្រុស អាយុ17ឆ្នាំ នៅភូមិដំណាក់ព្រីង ឃុំព្រះស្រែ ស្រុកឧដុង្គ ។
២.ឈ្មោះ អឿន ថាច់ផៃ ភេទប្រុស អាយុ17ឆ្នាំ ភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ។
ចំណែកជនរងគ្រោះ រស់នៅភូមិព្រៃច្រាបលិច ឃុំវាលពង់ និងភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ។
សម្ភារៈនិងថវិកាដែលបានដកហូតរួមមាន ម៉ូតូ 01គ្រឿងស្លាកលេខ 1AE-4214 កណ្តាល របស់ជនល្មើស ប្រាក់ដុល្លារចំនួន600 ដុល្លារ ប្រាក់រៀល ចំនួន100.000រៀល និងលោហៈពណ៌ទង់ដែង១ខ្សែរទំងន់៣ជី(ខ្សែដៃ) របស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងមធ្យោបាយធ្វេីសកម្មភាព ត្រូវបានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គធ្វេីការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដេីម្បីបន្ដនីតិវិធី៕