យុវតីម្នាក់គិតខ្លីសំរេចចិត្តលោតទឹកសម្លាប់ខ្លួនដោយសារតែមជ្ឈដ្ឋានបន្ទោសបង្អាប់

យុវតីជាសិស្សសាលាម្នាក់ឈ្មោះ ជា វិជ្ឆរ៉ា អាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០ B នៃវិទ្យាល័យសម្តេចម៉ែជុប និងមានទីលំនៅក្នុងភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តលោតទឹកធ្វើអត្តឃាត សម្លាប់ខ្លួន ពីលើស្ពានគីហ្សុណា នៅម៉ោងប្រមាណ១១៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ដោយសារជំងឺបាក់ទឹកចិត្ត។

តាមរយៈប្រភពមហាជន និងសំបុត្របណ្តាំចុងក្រោយដែលបន្សល់ទុក ក្មួយស្រីកើតជំងឺបាក់ទឹកចិត្តក្នុងការសិក្សា ដោយធ្លាប់តែជាសិស្សរៀនពូកែ តែក្រោយមកដោយលទ្ធផលការសិក្សាមិនល្អបានធ្លាក់ចុះ ហើយត្រូវមិត្តភក្តិរួមថ្នាក់ចំអកបង្អាប់ ដែលប្អូនស្រីធ្វើអោយឳពុកម្តាយខកបំណង ពិសេសសូម្បីតែគ្រូបង្រៀនក៏ស្តីបន្ទោសបន្ថែមទៀត។

ដោយឡែកបន្ទាប់លោតទឹករួច ចំពោះការស្វែងរកជួយសង្គ្រោះប្អូនស្រី នៅមិនទាន់ទទួលលទ្ធផល ដោយមានការបញ្ជាក់ពីប្រភពសមត្ថកិច្ចថារកមិនទាន់ឃើញសាកសពនៅឡើយនោះទេ។

សូមចូលរួមសោកស្ដាយមិនគួរណាប្អូនស្រីគិតខ្លី ជ្រើសរើសផ្លូវនេះសោះ។ សង្ឃឹមថាកម្មវិធីសិក្សានៅសាលា នឹងបន្ថែមនៅម៉ោងអប់រំ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការសិក្សា ជីវិតនៅរស់នៅតែមានសង្ឃឹម និងការចូលក្នុងសង្គមជាតិ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online