យុវ័យនិងស្នហាអំពីបញ្ហានៃការយំ…
យុវតីម្នាក់កំពុងមានការចាប់អារម្មណ៏ជាខ្លាំង និង មានភាពទាក់ទាញនៅក្នុងបណ្តាញសង្គម Facebook , Facebook page , និង YouTube ពាក់ព័ន្ធទៅនឹងនិយមន័យនៃរឿងស្នេហាដែលនិយាយអំពីយុវ័យ និង ស្នេហាដែលកំពុងកំពុងតែមានកើតមានឡើងនាពេលបច្ចុប្បន្ន ហើយជាពិសេសនោះគឺបណ្តាអ្នកគាំទ្រដែលជាយុវវ័យនេះតែម្តង ។
កញ្ញាមានអាខោន Facebook ឈ្មោះ Oun SnaReal (អ៊ីង ស្នា) ថ្ងៃនេះកញ្ញាបានលើកឡើងនៅប្រធាបទមួយ ស្តីអំពី “ ការយំ “ តើនិងមានអ្វីផ្លែកតោះយើងទៅមើលទាំងអស់គ្នា :
១. យំដោយសាស្នេហា : នៅពេលដែយើងបែកបាក់ជាមួយគេ យើងស្រលាញ់គេ យើងនឹកគេហើយក៏កំពុងតែពេញស្រលាញ់គេហើយគេបានចាកចេញពីយើង បើជួបបញ្ហាបែបនិងអីយើងត្រូវយំដើម្បីកាត់បន្ថយនិងបន្ធូរអារម្មណ៏របស់យើងទៅ ។ ហើយការយំពេលខ្លះវាមិនបង្ហាញពីភាពទន់ខ្សោយរបស់យើងទេ មិនថាមនុស្សស្រី រឺ មនុស្សប្រុសទេ គឺដោយសារយើងស្រលាញ់គេខ្លាំង ហើយពេលដែលយើងកំពុងស្រាលាញ់សុខៗគេក៏ចាកចេញពីយើង ប្រសិនបើអាចយើងត្រូវយំ តែ ១ថ្ងៃទៅ២ថ្ងៃបានហើយ រឺ ១សប្តាហ៏អីបានហើយ ហើយកុំអោយយើងយំមួយជីវិតរបស់យើង និង កុំអោយប្រវត្តិសាស្រ្តមកជាន់ច្រំដែលមកចូល ក្នុងជីវិតយើងទៀត ។

២. បញ្ហាការងារ: បើសិនជាយើង stress ខ្លាំងក្នុងការងារ រឺ ដោយសារបញ្ហាផ្សេងៗ បើយើងចង់យំ គឺ យំទៅពីព្រោះអីតាមធម្មតាមិនថានរណាទេសូម្បីតែរូបកញ្ញាផ្ទាល់ក៏ធ្លាប់ឆ្លងកាត់និងយំដែរដាយសារការងារនិងស្នេហា ។ ពីព្រោះដើម្បីកាត់បន្ថយនូវភាបតានតឹង នៅពេលដែលយើងកំពុងតែ Down ខ្លាំងគឺជាពេលដែលយើងត្រូវយំដើម្បីកាត់បន្ថយអារម្មណ៏នៅក្នុងចិត្តរបស់យើងតែម្តង ។
៣. បញ្ហាគ្រួសា: បើសិនជាយើងមានបញ្ហាជាមួយគ្រួសារគឺត្រូវស្វែងរកដំណោះស្រាយមិនត្រួវនៅអង្គុយយំតែម្យ៉ាងនោះទេ ហើយការយំនេះកគឺទាក់ទងទៅនឹងផ្នែកផ្សេងៗ បើជួបរឿងយំចាំយើងយំ កុំព្រោះតែរឿងឥតប្រុឲយោជន៏យើងមកត្រូវយំបែបនេះ នោះនាំអោយយើងខាតតែទឹកភ្នែក ពីព្រោះថាទឹកភ្នែករបស់យើងមានតម្លៃណាស់ ។
ឥលូវយើងងាកមកនិយាយពីរឿងស្នេហាវិញម្តងដោយសារតែយុវ័យក្នុងសម័យបច្ចុប្បន្នជូបប្រទះច្រើន ។ ចំពោះចំពោះគ្រួសារឪពុកម្តាយ ពូកគាត់មិនដែលវាយធ្វើបាបទេ តែបើបញ្ហាស្នេហាវិញពេលកញ្ញាខូចចិត្តម្តងៗ គឺថាត្រូវយំ គឺ កញ្ញាយំស្ទើតែនិយាយមិនចេញតែម្តង ប្រសិនបើយំហើយគេត្រឡប់មកវិញមិនអីទេ ហើយយើងមកត្រូវយំដែលៗ សូម្បីតែឈ្មោះយើងក៏កេមិនចង់លឺផង មុខគេមិនចង់ជួបផង ហើយយើងខំយំដើម្បីអ្វី យើងគួរតែបើកសិទ្ធដើម្បីសេរីភាពខ្លួនឯងឫត្រូវបើកចិត្ត ទទួលមនុស្សថ្មីដែលគេស្រលាញ់យើង គេត្រូវការយើងវិញម្តងវាប្រសើជាជាងទុកបេះដូងស្ថិតក្នុងភាពខ្លោចផ្សារ។

សរុបសេចក្តីមក: កញ្ញាបានផ្តាំបន្តទៀតថា-: ប្រសិនបើយើងចង់យំគឺត្រូវយំឲ្យត្រូវរឿង កុំព្រោះតែរឿងឥតប្រយោជន៏យើងក៏ត្រូវយំដែរនោះ ព្រោះវាមិនសាកសមសម្រាប់អ្នកឡើយ ៕
អត្ថបទដោយ-: ស្រីស្រស់