យ៉ាងហោចណាស់ដេប៉ូប្រេងឥន្ធនៈចំនួន ០៩ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព
នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំងបានបន្តតាមដាន និងត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈជាប្រចាំ។ គោលបំណងគឺដើម្បីការផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិត និងការក្លែងបន្លំណាមួយពីអតិថិជនដែលជាអ្នកប្រើប្រាស់។
យោងតាមលទ្ធរបស់មន្ត្រីជំនាញ មានដេប៉ូប្រេងឥន្ធនៈចំនួន ០៩ទីតាំងមិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៤១ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យទៅតាមនីតិវិធី៕