យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ ១៣ខ្នង រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនៅខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋជាង ១០ខ្នងផ្ទះ និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង រួមទាំងម៉ូតូ ២គ្រឿង ក្នុងគ្រោះអគ្គិភ័យខាងលេីនេះ គឺមិនបានបណ្តាលឲ្យមានអ្នករងរបួសឡេីយ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកេីតឡេីងនៅវេលាម៉ោង ១និង១៥នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្លូវបេតុង ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រេីប្រាស់ទឹកអស់ ៧ឡាន និងរថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ៩គ្រឿង ប្រេីប្រាស់ទឹកអស់ ៩ឡាន។ ចំពោះករណីគ្រោះអគ្គិភ័យខាងលេីនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡេីយ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ បានឆេះបំផ្លាញអស់ផ្ទះ ១៣ខ្នងផ្ទះ និងម៉ូតូ ២គ្រឿង។
យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលេីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការគ្រប់គ្រងបាននៅវេលាម៉ោង ២និង១៥នាទីទៀបភ្លឺ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី៕