យ៉ាងហោចណាស់មនុស្ស ០៦នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ÷ នៅវេលាម៉ោង ០៣: ៤០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មាន គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៦-១០៧ ស្ថិតក្នុងភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បង្ករឡើងដោយ រថយន្តក្រុងបើកធ្លាក់ផ្លូវបុកដីខ្លួនឯង ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យមនុស្សរងរបួសស្រាល ០៦ នាក់ ( ស្រី ០៣ នាក់ ) ។ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន ដា សុវណ្ណ អ៉ិចស្ព្រេស ( ប្រភេទ ៣១ កៅអី ) ម៉ាក KIA GRANDBIRD ពណ៍ស សេរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 3C – 3264 លេខតួ NIL លេខម៉ាស៊ីន D6CA3078161 បើកបរដោយឈ្មោះ សំ រិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ អ្នកបើកបររថយន្ត បើកបរក្នុងទិសដៅពីត្បូងទៅជើង ( បានគេចខ្លួនចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្ត ) និងអ្នករួមដំណើរ ១២ នាក់ ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ លឹម ពៅ ហៅ ពែង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ កសិករ ( រងរបួសស្រាល ) ។

២- ឈ្មោះ ចេក ចន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ( រងរបួសស្រាល ) ។

៣- ឈ្មោះ ស៊ឹម សាន់ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ( រងរបួសស្រាល ) ។

៤- ឈ្មោះ សាន មុំ ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ( រងរបួសស្រាល ) ។

៥- ឈ្មោះ ជ្រុន នី ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ( រងរបួសស្រាល ) ។

៦- ឈ្មោះ សេង ចិន្តា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិ-ជាមួយគ្នា ( រងរបួសស្រាល ) ។

៧- ឈ្មោះ សៀន លីអ័រ ភេទស្រី អាយុ ១០ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះ សេង ចិន្តា ( មិនរងរបួស ) ។

៨- ឈ្មោះ សៀន ចំរើន ភេទប្រុស អាយុ ០៦ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះ សេង ចិន្តា ( មិនរងរបួស ) ។

ចំណែកអ្នករួមដំណើរក្នុងរថយន្តក្រុងខាងលើផ្សេងទៀត បន្ទាប់ពីកើតហេតុបានយកសម្ភារះ អីវ៉ាន់ ហើយទាក់ទងបងប្អូន សាច់ញាតិ មកយកពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ព្រោះពួកគាត់ពុំមានរងរបួសអ្វីឡើយ ( តាមការបញ្ជាក់របស់អ្នករងរបួសខាងលើ )

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបររថយន្តក្រុង បើកបរក្នុងស្ថានភាពងងុយដេក ( តាមការបញ្ជាក់របស់ឈ្មោះ លឹម ពៅ ហៅ ពែង ដែលអង្គុយកៅអីខាងមុខក្បែរតៃកុងរថយន្ត ) ។

ចំណែកជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online