យ៉ាងហោចណាស់មានមនុស្ស ១៣៥នាក់បានស្លាប់និងជិត ៥ពាន់នាក់រងរបួសនៃការផ្ទុះដ៏ធំមួយនៅ Beirut …

Lebanon :យ៉ាងហោចណាស់មានមនុស្ស ១៣៥ នាក់បានស្លាប់និងប្រហែលជិត ៥ពាន់ នាក់បានរងរបួសកាលពីថ្ងៃអង្គារបន្ទាប់ពីការផ្ទុះដ៏ធំមួយនៅកណ្តាលក្រុងបេរូតដែលបានបំបែកឃ្លាំងស្តុកសារធាតុគីមី អាម៉ូញ៉ូមនីត្រាត ២ុំ៧៥០តោន និ​ង បណ្តាលឱ្យយ៉ផ្ទះល្វែងដួលរលំ។

ខណៈដែលមូលហេតុនៃការផ្ទុះនេះនៅមិនទាន់ត្រូវបានគេដឹងមូលហេតុនៅឡើយទេ ។​ ភ្លាមៗនោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់ពីសំដីអាជ្ញាធររបស់ប្រទេសនេះបាននិយាយថាអាម៉ូញ៉ូមនីត្រាតដែលស្ថិតនៅក្នុងកំពង់ផែអាចធ្វើឱ្យផ្ទុះ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ( Reuters )បានដកស្រង់សំដីលោកប្រធានាធិបតី Michel Aoun បាននិយាយថាការផ្ទុះនេះគឺជាការផ្ទុះដ៏ធំបំផុតនៅ Beirut ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

នៅទីក្រុងវ៉ាស៊ីនតោន ( Washington )ប្រធានាធិបតីលោក Donald Trump បាននិយាយថាមន្រ្តីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកហាក់ដូចជាគិតថាការផ្ទុះនេះគឺជាការវាយប្រហារមួយដែលជាប្រភេទនៃព្រឹត្តិការណ៍ផ្ទុះនេះមានការរៀបចំទុកអញ្ចឹង។

លោក Trump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា“ នេះគឺជាការរៀបចំបំផ្ទុះគ្រាប់បែករឺក៏យ៉ាងណានៅឡើយទេយើងក៏មិនទាន់ដឹងច្បាស់ តែសហរដ្ឋអាមេរិកក៏ត្រៀមនិងជួយដល់ប្រទេសលីបង់ផងដែរ។

យោងតាមស្ថានទូតជប៉ុនប្រចាំនៅប្រទេសលីបង់ថាជនជាតិជប៉ុនម្នាក់បានរងរបួសស្រាលដោយសារកញ្ចក់បែក។

នាយករដ្ឋមន្រ្តីអូស្រ្តាលីស្កុតម៉ូរីសុន Scott Morrison បានសរសេរសារមួយកាលពីថ្ងៃពុធនេះថាលោកបានបញ្ជាក់ពីការស្លាប់របស់ជនជាតិអូស្រ្តាលីម្នាក់នៅក្នុងការផ្ទុះនេះផងដែរ។

មន្ទីរពេទ្យក្នុងរដ្ឋធានីលីបង់ត្រូវបានគ្របដណ្ដប់ពេញទៅដោយមនុស្សរងរបួសដែលត្រូវបានគេនាំយកមកសង្រ្គោះនៅទីនោះ។

ទូរទស្សន៍ស៊ីអិនអិន CNN បាននិយាយថាការផ្ទុះដែលបានបណ្តាល ឲ្យ មានរលកពពកដូចផ្សិតស្ថិតនៅចំកណ្តាលទីក្រុងបណ្តាឱ្យមានការខូចខាតដល់អគារជាច្រើនដែលមានកម្ពស់ខ្ពស់និងច្រើនគីឡូម៉ែតផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាបន្ទាប់ពីការផ្ទុះនេះអ៊ីស្រាអែលបាននិយាយថាខ្លួនគ្មានការពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះទេ។ អ៊ីស្រាអែល Israel និង Hezbollah ដែលជាក្រុមសកម្មប្រយុទ្ធស៊ីអានៅក្នុងប្រទេសលីបង់បានជាប់ពាក់ព័ន្ធនឹងជម្លោះដែលមានមួយខែក្នុងឆ្នាំ ២០០៦ ។

សូមទស្សនា វីដេអូខាងក្រោម

By: Bonny