រកឃើញជ័យលាភីកីឡាឌូយ៉ាត្លុង ជើងឯកថ្នាក់ជាតិ នៅខេត្តកែប

CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅខេត្តកែប បានបញ្ចប់លើវិញ្ញាសាឌូយ៉ាត្លុងបុរស-នារី ដោយមានការរត់ ជិះកង់ និងរត់ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។

យោងតាមលទ្ធផលបច្ចេកទេសរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានឲ្យដឹងថា ជ័យលាភីលើវិញ្ញាសាឌូយ៉ាត្លុង (Duathlon) ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ គឺកីឡាករ កាំង ធឿន មកពីក្លិបក្រសួងមហាផ្ទៃ, លេខ២ កីឡាករ នាង ពេជ្រពិសិដ្ឋ ក្លិបក្រសួងមហាផ្ទៃ និងលេខ៣ កីឡាករ ថៃ ធុច មកពីក្លិបក្រសួងការពារជាតិ។

ជ័យលាភីឌូយ៉ាងត្លុង ផ្នែកនារី ចំណាត់ថ្នាក់លេខ១ គឺកីឡាការិនី អ៊ួន ច័ន្ទភត្រា ក្លិបក្រសូងមហាផ្ទៃ, លេខ២ កីឡាការិនី ថន សុម៉ាវត្តី មកពីក្លិបក្រសួងមហាផ្ទៃ និងលេខ៣ កីឡាការិនី ហ៊ោ ធីតា មកពីក្លិបក្រសួងការពារជាតិ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ជាក់ថា នេះជាការប្រកួតលើវិញ្ញាសាឌូយ៉ាងត្លុង ដោយផ្នែកបុរសមានកីឡាករចូលរួម ១៨នាក់ និងនារី ៧នាក់ ហើយនៅព្រឹកថ្ងៃអាទិត្យទី១២ ខែធ្នូ ឆ្នាំ២០២១ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងបន្តរៀបចំ ២វិញ្ញាសាចុងក្រោយ គឺអាគ័រត្លុង និងទ្រីយ៉ាត្លុង ដែលវិញ្ញាសាធំគឺទាក់ទងនឹងការហែលទឹកសមុទ្រ ដើម្បីបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១។

សូមបញ្ជាក់ថា ការប្រកួតកីឡាទ្រីយ៉ាងត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ទទួលបានការឧបត្ថម្ភថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។ មុនការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជារៀបចំកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ដល់មន្ត្រី និងការបោះជំរុំហ្វឹកហាត់សម្រាប់កីឡាករ កីឡាការិនី ដើម្បីពង្រឹងគុណភាពបច្ចេកទេស មុនការប្រកួតឲ្យកាន់តែល្អប្រសើរផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online