រកឃើញខ្សែបម្រើឆ្នើមរបស់ Juventus ម្នាក់ទៀតឆ្លងវីរុសកូរ៉ូណា
ខ្សែបម្រើរបស់ក្លឹប Juventus កីឡាករ Blaise Matuidi បានតេស្ដរកឃើញវិជ្ជមានវីរុសកូរ៉ូណា។
Juventus បាននិយាយថា សមាជិកឈ្នះពាន World Cup ជាមួយបារាំងខាងលើត្រូវបានដាក់ដាច់ដោយឡែកតាំងពីថ្ងៃទី ១១ ខែ មីនា។ Matuidi វ័យ៣២ឆ្នាំបានក្លាយជាកីឡាកររបស់ Juventus ទីពីរប្រកាសបានឆ្លងវីរុស បន្ទាប់ពីខ្សែការពារ Daniele Rugani ដែលបានកើតកាលពីសប្ដាហ៍មុន។
ដោយសារតែវីរុសកូរ៉ូណារាតត្បាតខ្លាំង គ្រប់សកម្មភាពកីឡាករទាំងអស់នៅប្រទេសអ៊ីតាលីត្រូវបានផ្អាករហូតដល់ថ្ងៃទី ៣ ខែ មេសា៕
ប្រភព៖ BBC ប្រែសម្រួល៖ http://news.sabay.com.kh/