រងរបួសធ្ងន់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងអ្នកថ្មើរជើងនៅត្បូងឃ្មុំ


ខេត្តត្បូងឃ្មុំ: ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ​២០២០​ វេលាម៉ោង១៩:៣០នៅលេីផ្លូវជាតិ លេខ៧ ចំណុចផ្លូវបំបែកជាបី ស្ថិតនៅ ភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រវាងម៉ូតូ និងអ្នកថ្មើរជើង ។

ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1C-1318 ទិស ដៅមកពីទិសខាងកើត ប្រើប្រាស់ល្បឿនលឿនលុះមកដល់កន្លែងកើត ហេតុ បានបុកអ្នកថ្មើរជើង ដើរឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ ។