ប្រជាពលរដ្ឋរបស់ប្រទេសលីបង់រាប់រយនាក់ បានចេញធ្វើបាតុកម្មនៅទីក្រុងប៉េរូត ដោយបរិហារលើប្រមុខដឹកថាគ្មានសមត្ថភាព

ប្រជាពលរដ្ឋរបស់ប្រទេសលីបង់រាប់រយនាក់ បានចេញធ្វើបាតុកម្មនៅទីក្រុងប៉េរូត ក្នុងប្រទេសនេះកាលពីថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០នេះ ដោយបរិហារលើប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសនេះ ដែលគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេស និងមិនបានយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ រហូតដល់ផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅទីក្រុងបេរូត បណ្តាលឲ្យមនុស្សចំនួន ១៥៧នាក់ បានបាត់បង់ជីវិត និងមនុស្សជាង ៦,០០០នាក់ផ្សេងទៀតបានរងរបួស ដែលនេះបើតាមការចុះផ្សាយរបស់ CNBC ។

លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីរបស់ប្រទេសបារាំង បានប្រមូលជំនួយជាទឹកប្រាក់ប្រមាណជាង ៣០០លានដុល្លារអាមេរិក យកទៅជួយប្រទេសលីបង់ ដែលបានរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅទីក្រុង បេរូត កាលពីថ្ងៃអង្គារ សប្តាហ៍មុន។

ការប្រមូលប្រាក់ជំនួយរបស់លោក ម៉ាក្រុង ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំងរូបនេះតាម Video conference ដោយមានការចូលរួមពីប្រទេសចំនួន ១៥ប្រទេស ។