រដ្ឋបាលខណ្ឌដូនពេញ និងមន្ទីរសាធារណៈការ ចុះបិទអាជីវកម្មយានដ្ឋានកែច្នៃ និងជួសជុលរថយន្តចំនួន៦ទីតាំងដែលគ្មានច្បាប់អនុញ្ញាត

រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យយានដ្ឋានកែច្នៃ និងជួសជុលរថយន្ត ចំនួន ០៧ទីតាំង ដោយរកឃើញ ០៦ទីតាំង គ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវ បានធ្វើការផ្អាកអាជីវកម្មបណ្ដោះអាសន្ន នៅថ្ងៃទី៣១ សីហា ២០២០។

សមត្ថកិច្ចបានណែនាំអោយស្នើសុំច្បាប់អនុញ្ញាតតាមសេចក្ដីណែនាំរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។

រដ្ឋបាលខណ្ឌដូនពេញបានអោយដឹងថាទីតាំងយានដ្ឋានសរុបមានចំនួន ៤២ទីតាំង ទូទាំងខណ្ឌ ៕

អត្ថបទ និងរូបភាព៖ PNN