រដ្ឋបាលខេត្តសៀមរាប សូមណែនាំដល់ម្ចាស់គណនី និងផេកមួយចំនួនឲ្យបញ្ឈប់យកនិមិត្តសញ្ញារបស់រដ្ឋបាលខេត្តទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត
ខេត្តសៀមរាប: រយៈពេលប៉ុន្មានថ្ងៃនេះ រដ្ឋបាលខេត្តសង្កេតឃើញថាមានគណនី និងផេកហ្វេសបុកមួយចំនួនបានយកនិមិត្តសញ្ញារបស់រដ្ឋបាលខេត្តសៀមរាបទៅប្រើប្រាស់។
ដើម្បីជៀសវាងការភាន់ច្រឡំពីសំណាក់សាធារណជន រដ្ឋបាលសូមណែនាំដល់ម្ចាស់គណនី និងផេកដែលបានយកនិមិត្តសញ្ញារបស់រដ្ឋបាលខេត្តសៀមរាប ទៅប្រើប្រាស់ ឬមានបំណងយកទៅប្រើប្រាស់ សូមបញ្ឈប់ជាបន្ទាន់។
ក្នុងករណីនៅបន្តទៅប្រើប្រាស់បន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការជាផ្លូវការ និងសង្ឃឹមម្ចាស់ផែក និងគណនីទាំងនេះ អនុវត្តតាមការជូនដំណឹងនេះ។


ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមជម្រាបជូនសាធារណជនថា រដ្ឋបាលខេត្ត មានគណនី និងផេកផ្លូវការដែលមានឈ្មោះដូចខាងក្រោម៖
ផេកខេត្ត ៖ រដ្ឋបាលខេត្តសៀមរាប/siem reap provincial hall
គណនីខេត្ត ៖ រដ្ឋបាល ខេត្តសៀមរាប