រដ្ឋបាលរាជធានីភ្នំពេញ កំណត់យកវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជា «វ៉ាក់សាំងកាតព្វកិច្ច», ដូច្នេះអ្នកមិនបំពេញកាតព្វកិច្ច នឹងត្រូវចាត់វិធានការរដ្ឋបាល 

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចកំណត់យកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជា «វ៉ាក់សាំងកាតព្វកិច្ច» នៅក្នុងរាជធានីភ្នំពេញ។ ក្នុងករណីប្រជាពលរដ្ឋដែលនៅតែបន្ដគេចវេសមិនបំពេញកាតព្វកិច្ចនេះ នឹងត្រូវចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ជាធរមាន។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្តគេចវេសមិនអនុវត្តកាតព្វកិច្ចទាក់ទង នឹងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬ ដូសជំរុញ ដែលជា «វ៉ាក់សាំងកាតព្វកិច្ច» ស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online