រដ្ឋបាលរាជធានីភ្នំពេញ ចេញមកច្រានចោលចំពោះការចោទប្រកាន់ អាជ្ញាធរបៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ និងប្រើប្រាស់អំពើហិង្សា

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា បានប្រើប្រាស់ស្តង់ដារពីរចំពោះការអនុវត្តវិធានសុខាភិបាលទៅលើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ព្រមទាំងចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ ការប្រើអំពើហិង្សាលើក្រុមបាតុករ និងការចោទប្រកាន់ផ្សេងៗទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការចេញមកបញ្ជាក់បែបនេះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចៀសវាងកុំឲ្យសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាសេចក្តីថ្លែងការណ៍ ដែលមិនឆ្លុះបញ្ចាំងអំពីការពិត តថភាពជាក់ស្តែង មានចេតនាទុច្ចរិត មានគោលបំណងផ្សេងដើម្បីកេងចំណេញពីការអនុវត្តវិធានសុខាភិបាល ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅលើក្រុមបាតុករ

រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ថា កន្លងមកការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវី-១៩ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានខិតខំមិនថាយប់ថ្ងៃ មិនគិតពីការនឿយហត់ ចាត់វិធានការគ្រប់បែបយ៉ាង មានទាំងវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទូទៅឲ្យមានការយល់ដឹង និងចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា ដោយកម្រឈានដល់ការប្រើប្រាស់វិធានការច្បាប់។ ជាក់ស្តែងក្នុងកំឡុងពេលបិទខ្ទប់តំបន់មួយចំនួន ក៏ដូចជាភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល អាជ្ញាធររាជធានីភ្នំពេញធ្លាប់បានចាត់វិធានការច្បាប់ដោយមិនលំអៀងធ្វើការផាកពិន័យអន្តរការណ៍ជាប្រាក់ចំពោះជនមួយក្តាប់តូច ដែលពុំបានចូលរួមអនុវត្តវិធានសុខាភិបាលឲ្យបានត្រឹមត្រូវផងដែរ។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online