រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមដាំដើមធ្នុងនៅចិញ្ចើមផ្លូវសងខាងផ្លូវលេខ ២១៧

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមដាំដើមធ្នុងនៅចិញ្ចើមផ្លូវសងខាងផ្លូវលេខ ២១៧ ចាប់ពីផ្លូវបត់ចូលសារមន្ទីរជើងឯក ដល់រង្វង់មូលកួរស្រូវ នៅសប្តាហ៍ក្រោយ !នៅរសៀលថ្ងៃ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការរៀបចំដាំដើមឈើតាមផ្លូវលេខ២១៧ ចាប់ពីគល់ស្ពានម័ល ដល់រង្វង់មូលកួរស្រូវ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោកស្រីអភិបាលខណ្ឌ ដើម្បីលើកកំពស់សោភ័ណភាព និងបរិស្ថានល្អក្នុងទីក្រុង។

By: Bonny From:មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ