រដ្ឋបាលរាជធានីភ្នំពេញ បានសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន…

រដ្ឋបាលរាជធានីភ្នំពេញ បានសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាមជាលើកដំបូង ចំនួន ០២គ្រឿង កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ។ ដើម្បីបោសសម្អាតនៅតាមដងផ្លូវ និង តាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញដើម្បីជៀសវាងនៅពេលភ្លៀងធ្លាក់ដែលបណ្តាលអោយស្ទះលូរ និង ធ្វើអោយក្លាយជាទីក្រុងស្អាតហើយឆ្លាតវ៉ៃ។ ម៉ាស៊ីនទាំងពីរ គ្រឿងនេះ ជាអំណោយរបស់ទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិនដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយកម្ពុជាក្នុងរាជធានីភ្នំពេញ៕

ដោយ : ប៊ុន ណ្ណី ប្រភពពី : រដ្ឋបាលរាជធានីភ្នំពេញ