រដ្ឋបាល​គយប្រទេស​ចិនបាន​ធ្វើ​ការ​វិភាគ​ហានិភ័យនិង​​ត្រួត​ពិនិត្យ​ផ្លែ​មៀន​កម្ពុជាតាមរយៈវីឌីអូ

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​លើក​ឡើង​ថា​ ដើម្បីអនុវត្តកុងសុងស៊ីសពាក់ព័ន្ធដែលថ្នាក់ដឹកនាំចិននិងកម្ពុជាកំណត់ជូន និងដើម្បីបញ្ចប់នីតិវិធីតេស្តនិងត្រួតពិនិត្យលើផ្លែមៀនកម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិនឱ្យបានឆាប់រហ័ស នាពីថ្ងៃទី៤ដល់៦ខែមករាឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិនបានធ្វើការវិភាគហានិភ័យនិងការត្រួតពិនិត្យផ្លែមៀនកម្ពុជាដោយតាមរយៈវីឌីអូ មន្រ្តីតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានចូលរួមត្រួតពិនិត្យនៅទីតាំងផ្ទាល់។

ដំណើរខាងលើនេះ បានចុះពិនិត្យចម្ការផ្លែមៀនចំនួន៣កន្លែងក្នុងខេត្តប៉ៃលិននិងខេត្តបាត់ដំបង និងរោងចក្រវេចខ្ចប់ចំនួន២កន្លែងក្នុងខេត្តប៉ៃលិននិងខេត្តកំពង់ស្ពឺ និងព្រមទាំងមន្ទីរពិសោធន៍ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាពក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។

ស្ថាប័នទទួលបន្ទុកកិច្ចការខាងលើនៃប្រទេសទាំងពីរមានប្រសាសន៍ថា ការ​វាយ​តម្លៃលើក​នេះទទួលបាន​ជោគជ័យ​ពេញលេញ និង​សម្រេច​បាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online