រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េ និងឯកអគ្គរដ្ឋទូតចិនពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច

កូរ៉េខាងត្បូង៖ ក្រសួងហិរញ្ញវត្ថុរបស់ទីក្រុង Seoul បាននិយាយថា នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងគ្រោងនឹងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងប្រធានបទផ្សេងៗទៀត។

នៅដើមខែនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុង Washington បាននិយាយថា ទីក្រុង Seoul នឹងបន្តកិច្ចពិភាក្សាកម្រិតជាន់ខ្ពស់ជាមួយទីក្រុងប៉េកាំងឆាប់ៗនេះ ដោយបានគូសបញ្ជាក់ពីភាពតានតឹង ផ្នែកការទូតកាន់តែខ្លាំងឡើងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចជិតខាងទាំងពីរជុំវិញបញ្ហាភូមិសាស្ត្រនយោបាយ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងហិរញ្ញវត្ថុមិនបានផ្តល់ព័ត៌មានលម្អិតក្រៅពីជំនួបពិភាក្សារវាង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Choo Kyung-ho និងឯកអគ្គរដ្ឋទូតចិនប្រចាំកូរ៉េខាងត្បូងលោក Xing Haiming នៅអគាររដ្ឋាភិបាលមួយនៅកណ្តាលទីក្រុង Seoul ដែលមានរយៈពេល ៣០នាទី ដែលចាប់ពីម៉ោង ០៩:៣០នាទីព្រឹកនោះទេ។

ប្រទេសកូរ៉េខាងត្បូងបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយការធ្លាក់ចុះយ៉ាងគំហកនៃការនាំចេញទៅកាន់ប្រទេសចិន។ ដោយបានធ្លាក់ចុះក្នុងរយៈពេល ១២ខែ នៃរយៈពេល ១៣ខែចុងក្រោយលើមូលដ្ឋានប្រចាំឆ្នាំ៕