រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G7 សន្យាផ្តល់ប្រាក់បន្ថែមទៀតសម្រាប់​ប្រទេសអ៊ុយក្រែន

រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសទាំង 7 ឬ G7 និយាយថា ពួកគេនឹងជួយប្រទេសអ៊ុយក្រែនឱ្យឆ្លងកាត់ការលំបាករបស់ខ្លួន ខណៈកំពុងធ្វើឱ្យរុស្ស៊ីនៅឯកោពីសេដ្ឋកិច្ចពិភពលោក។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុក្រុមប្រទេស G7 និងមេដឹកនាំ​ធនាគារកណ្តាល បានជួបប្រជុំគ្នារយៈពេលពីរថ្ងៃនៅក្នុងប្រទេសអាល្លឺម៉ង់។ ពួកគេបានយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែនសរុបចំនួន 20ពាន់លានដុល្លារ និងបានពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីជុំវិញការវាយលុកនេះ៕