រដ្ឋមន្ត្រី​ក្រសួងការបរទេស​និយាយ​ថា​ អី​ស្រា​អែ​ល​នឹង​ជួយ​អ៊ុយ​ក្រែ​ន​ “​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”​ 

កាលពី​ថ្ងៃអាទិត្យ​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ Volodymyr​ Zelenskiy​ បាន​ស្រែកសួរ​ទៅ​កាន់​សភា​អ៊ី​ស្រា​អែ​ល​ថា​ ហេតុ​អ្វី​បានជា​អ៊ី​ស្រា​អែ​ល​មិន​ផ្តល់​ប្រព័ន្ធ​ការពារ​ គ្រាប់​មី​ស៊ី​ល​ដល់​ប្រទេស​របស់​លោក​ ឬ​ដាក់​ទណ្ឌកម្ម​រុ​ស្សី​ដោយសារ​ការ​ឈ្លានពាន​នោះ​។​

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ី​ស្រា​អែ​ល​លោក​ Yair​ Lapid​ បាន​ឆ្លើយ​តប​ទៅ​ កាន់​លោក​ Zelenskiy​ ដោយ​មិន​មានការ​ប្តេជ្ញា​ចិត្ត​ថា​ អ៊ី​ស្រា​អែ​ល​បាន​បញ្ជូន​គ្រឿង​បរិក្ខារ​ពេទ្យ​ និង​ជំនួយ​ទាក់ទង​នឹង​មនុស្សជាតិ​ទៅ​កាន់​អ៊ុយ​ក្រែ​ន​រួច​មក​ហើយ​ នឹង​បន្ត​ជួយ​ប្រជាជន​អ៊ុយ​ក្រែ​ន​ “​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”​។​

​ក្នុង​នាម​ជា​អ្នកសម្របសម្រួល​ អ៊ី​ស្រា​អែ​ល​បាន​ថ្កោលទោស​ទៅ​លើ​ការ​ឈ្លានពាន​របស់​រុ​ស្សី​។​ ប៉ុន្តែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​ទីក្រុង​មូ​ស្គូ​ដែល​ជា​ប្រទេស​មាន​អំណាច​ និង​នៅ​ក្បែរ​ស៊ី​រី​ជា​កន្លែង​ដែល​កងកម្លាំង​អ៊ី​ស្រា​អែ​ល​វាយប្រហារ​កងជីវពល​គ្រាំ​ទ្រ​អ៊ី​រ៉​ង់​ជា​ញឹកញាប់​។​

​លោក​ Zelenskiy​ ដែល​ជា​ជនជាតិ​ជ្វី​ប​បាន​ប្រាប់​ទៅ​កាន់​រដ្ឋាភិបាល​ Knesset​ ប្រទេស​អ៊ី​ស្រា​អែ​ល​ថា​ “​មនុស្ស​គ្រប់​គ្នា​ដឹង​ថា​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ប្រទេស​អ៊ី​ស្រា​អែ​ល​គឺ​ល្អ​ជាងគេ​ ហើយ​លោក​ពិតជា​អាច​ ជួយ​ប្រជាជន​របស់​ពួក​យើង​ ការពារ​ជីវិត​ជនជាតិ​អ៊ុ​ន​ក្រែ​ន​ និង​ជនជាតិ​ជ្វី​ប​សញ្ជាតិ​អ៊ុយ​ក្រែ​ន​ផង​ដែរ​”​។​

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online