រដ្ឋាភិបាលប្រទេសមួយចាយលុយជិត ៩០ មុឺនដុល្លារ ជួយស្ថាប័នកំពុងប្រើកុំព្យូទ័រ Windows 7
ឆ្លើយតបនឹងបញ្ហាដែលក្រុមហ៊ុន Microsoft បានសម្រេចបញ្ចប់ការគាំទ្រអាប់ដែតប្រព័ន្ធសុវត្ថិភាពសម្រាប់ឧបករណ៍ដំណើរការដោយ Windows 7 ចាប់ពីថ្ងៃទី ១៤ មករា កន្លងទៅ រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ក៏បានចេញមកដោះស្រាយរឿងរ៉ាវមួយនេះ តាមរយៈការផ្គត់ផ្គង់ជំនួយថវិកាជិត ៩០ មុឺនដុល្លារដល់ស្ថាប័នដែលជាប់ពាក់ព័ន្ធ។

កុំព្យូទ័រនៅឯស្ថាប័នរដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ប្រមាណ ៣៣ ០០០ គ្រឿង នៅជាប់ប្រើប្រាស់ Windows 7 ដដែល ហើយមិនអាចធ្វើការអាប់ដែតទៅកាន់ OS ជំនាន់ក្រោយបានឡើយ។
បែបនេះហើយរដ្ឋាភិបាលក៏បានសម្រេចចំណាយទឹកប្រាក់ ៨០០ ០០០ អឺរ៉ូឬខ្ទង់ ៨៨០ ០០០ ដុល្លារអាមេរិក បន្ថែមអាជ្ញាប័ណ្ណទិញយកកម្មវិធី Windows 7 Enterprise / Pro ដែលអាចអនុញ្ញាតឲ្យកុំព្យូទ័រប្រើ Windows 7 នៅបន្តទទួលបានប្រព័ន្ធសុវត្ថិភាពជារនាំងការពារដដែល។
នោះក្នុងមួយកុំព្យូទ័រទាមទារការចំណាយថវិកា ២៥ ដុល្លារ ប៉ុន្តែនៅឆ្នាំបន្តបន្ទាប់នឹងលើសដល់ ៥០ ដុល្លារក្នុងមួយគ្រឿង ឬអាចដល់ ១០០ ដុល្លារក្នុងមួយគ្រឿងនៅឆ្នាំ ២០២២។ ពោលជាយុទ្ធសាស្រ្តដែលក្រុមហ៊ុន Microsoft ចង់រំអុកឲ្យអ្នករាល់គ្នាបន្ទាន់សម័យទៅកាន់ OS ក្រោយឲ្យបានរហ័សបំផុត បើមិនចង់ចាយវាយលុយច្រើន៕
ប្រភព៖ Flashfly ប្រែសម្រួល៖ http://news.sabay.com.kh/