រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ​ពន្យារពេល​ផែនការ​​​ដោះ​លែង​​អ្នក​ទោស​តាលីបង់

ក្រុង​កាប៊ុល៖ ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ពន្យារពេល​ផែនការ​របស់​ខ្លួន​ ដើម្បី​ដោះលែង​ក្រុម​អ្នក​ទោស​តាលីបង់​ ដោយ​​​បាន​ធ្វើ​ឲ្យ​ដំណើរការ​សន្តិភាព​មិន​ជាក់លាក់​ រវាង​ក្រុម​ឧទ្ទាម​ និង​ក្រុង​កាប៊ុល​ឲ្យ​ធ្លាក់​​ចូល​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​​អាហ្វហ្គានីស្ថាន​។​

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក ​អាស្រាហ្វ ​ហ្គានី​ កាល​ពី​ដើម​សប្តាហ៍​នេះ ​បាន​ប្រកាស​ថា ​អាជ្ញាធរ​នឹង​ដោះ​លែង​ក្រុម​ឧទ្ទាម​ចំនួន ១ ៥០០ ​នាក់ ​ថា ​ជា «​កាយ​វិការ​ឆន្ទៈ​ដ៏​ល្អ​» ​មួយ ​នៅ​មុន​​ការ​ចរចា ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​មួយ​​ នៅ​ក្នុង​ចំណោម​ជម្លោះ​យូរ​អង្វែង​ ដែល​បាន​ចរចា​មិន​ចុះ​សម្រុង​នឹង​គ្នា​នោះ​។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុម​ឧទ្ទាម​បាន​បដិសេធ​មិន​ផ្តល់​សម្បទាន​ហើយ​​បាន​ទាមទារ​ថា ​ក្រុម​អ្នក​ទោស​រហូត​ដល់ ​៥ ០០០ ​នាក់ ​ត្រូវ​បាន​គេ​ដោះ​លែង​នៅ​មុន​កិច្ច​ពិភាក្សា​ ដោយ​បាន​លើក​ឡើង​អំពី​កិច្ច​ព្រមព្រៀង​អាមេរិក​ និង​តាលីបង់​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មុន​ ដែល​មិន​រាប់​បញ្ចូល​ក្រុង​កាប៊ុល​ផង​នោះ​។​

កាល​ពី​ថ្ងៃ​សៅរ៍​ លោក ​ចាវីដ​ ហ្វៃសាល់​ ជា​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ថ្លែង​ប្រាប់ ​AFP​ ថា៖ «​ការ​ដោះលែង​ក្រុម​អ្នក​ទោស​ត្រូវ​បាន​ពន្យារ​ពេល​»​ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ពេល​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ត្រួត​ពិនិត្យ​អត្តសញ្ញាណ​របស់​ពួក​គេ​ឡើង​វិញ​។​

លោក​ ចាវីដ​ ហ្វៃសាល់ ​បាន​ថ្លែង​ថា៖ «​យើង​បាន​ទទួល​បញ្ជី​ឈ្មោះ​ក្រុម​អ្នក​ទោស​ ត្រូវ​បាន​ដោះលែង ​យើង​កំពុង​ត្រួត​ពិនិត្យ ​និង​កំពុង​ផ្ទៀង​ផ្ទាត់​បញ្ជី​ឈ្មោះ​នេះ​ បញ្ហា​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​តទៅ​ទៀត​»។​

ក្រឹត្យ​របស់​លោក ​ហ្គានី ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​នឹង​ដោះលែង​អ្នក​ទោស ​១ ៥០០ ​នាក់​ ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​​​នេះ​​ ប្រសិន​បើ​ក្រុម​ឧទ្ទាម​កាត់​ផ្តាច់​អំពើ​ហិង្សា​ដោយ​មាន​ផែនការ​ ដើម្បី​ដោះលែង​ក្រុម​អ្នក​ទោស ​៣ ៥០០ នាក់​ផ្សេង​ទៀត​ ក្រោយ​ពី​ការ​ចរចា​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​នោះ​។

លោក ​ហ្វៃសាល់ ​បាន​ថ្លែង​ថា​៖ «យើង​ចង់​ឲ្យ​ពួក​គេ​ធានា​ថា​ នឹង​មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ប្រយុទ្ធ​វិញ​ជា​ដាច់​ខាត​»​។​

ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង ​US​ និង​ក្រុម​តាលីបង់​ ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ទីក្រុង​ដូហា៕

អត្ថបទ៖ https://www.postkhmer.com/