រថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ទាំងព្រឹក​ បេីកធ្លាក់ប្រ​ឡាយទឹក​ដោយខ្លួនឯង បង្កជារបួសធ្ងន់ស្រាលមនុស្សមួយចំនួន

កំពង់ស្ពឺ​៖​ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២ វេលាម៉ោង០៦.២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រ​ង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D​-1​938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុ​ស អាយុ ៣៤ ឆ្នាំ​ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុ​កគងពិសី បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយ​មិនដឹងមូលហេតុ​ ក្រោយហេតុការ​ណ៍​តៃកុង​ឡាន​បានរត់គេចខ្លួន។

តាមការបញ្ជាក់​ពីលោកអធិការនគរបាលស្រុកគងពិសីបានអោយដឹងថា​ រថយន្ត​ដឹកកម្មករ​ កម្មការិនី​ខាងលេី​គឺបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យ​រថយន្ដរេចង្កូតរួចក៏ធ្លាក់ប្រឡាយទឹកដោយខ្លួនឯង ទៅ ។

ក្នុងករណីខាងលេីតាមជំនាញថាបានបង្កឱ្យខូចខាត​សម្ភារៈ​រថយន្ត​ និងរងរបួសអ្នកដំណេីរជាកម្មករ​ ក​ម្មការិនី​ដែលជិះលេីរថយន្ដ​ ក្នុងនោះកម្មករ​ កម្មការិនី​ របួសធ្ងន់ ០៣នាក់ ស្រី ស្រ្តីពោះធំ ០១នាក់និងបង្ករបួសស្រាល ២៨នាក់ ស្រី​ ។

បច្ចុប្បន្ន​កំលាំង​នគរបាល​ នៃអធិកា​រដ្ឋាននគរ​បាល​ស្រុក​គងពិសី​ និងជំនាញខេត្ដ​បានជួយអន្ដរាគមន៍​ស​ម្របសម្រួល​និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់និងចំណាត់ការស្រាវជ្រាវរកបុគ្គលជាតៃកុងឡានមកទទួលខុសត្រូវតាមផ្លូវច្បាប់​ ៕

ទោះបីជា​លក្ខណៈ​បច្ចេកទេស​ក៏ជាការទទួល ខុសត្រូវផ្លូវច្បាប់ដែរ​ រាល់ការដឹកជញ្ជូនមនុស្សជាភារកិច្ចរបស់អ្នកដឹកជញ្ជូន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online