រថយន្តចំនួន ៣គ្រឿង បុកបន្តកន្ទុយគ្នានៅស្រុកក្រឡាញ់ បណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួន ០៣នាក់

សៀមរាប៖ នៅថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ០៤:៤០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ថិតនៅ​ភូមិក្រឡាញ់ ឃុំ​ក្រឡាញ់​ ស្រុកក្រឡាញ់ ខេត្តសៀមរាបលើផ្លូវលេខ​ ៦ ត្រង់​ចំណុចចន្លោះគីឡូម៉ែត្រលេខ 36៤និង 36៥ រវាងរថយន្តក្រុងបុកជាមួយរថយន្តធុនធំដឹកស៊ីម៉ង់ និងរថយន្តធុនតូច។

សមត្ថកិច្ចបានឲ្យដឹងថា : មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងម៉ាក MITSUBISHI ពាក់ផ្លាកលេខ ភ្នំពេញ 3B.9886 ពណ៍បៃតង បើកបរដោយឈ្មោះ (មិនស្គាល់អត្ដសញ្ញាណ ) ក្នុងទិសដៅពីកើតទៅលិចបានរ៉េចង្កូតឆ្វេងដៃ បានបុករថយន្តធំមួយគ្រឿងដឹកស៊ីម៉ង់ម៉ាក NISSAN UD ពាក់ស្លាកលេខ ស្វាយរៀង 3A.0625 ចំពីមុខបើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ) ក្នុងទិសដៅពីលិចទៅកើត។

ក្រោយពេលកើតហេតុរួចកម្លាំងផ្នែកចរាចរណ៍ស្រុកក្រឡាញ់បានចុះមកដល់កន្លែងកើតហេតុ និងបានសម្រួលចរាចរណ៍ការពារកុំឲ្យមានគ្រោះថ្នាក់បន្ថែមទៀត ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI MIGHTY ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C.6797 បើកដោយឈ្មោះ ឈី សុខ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង មានអ្នករួមដំណើរបីនាក់ទៀតមួយឈ្មោះ រស់ ម៉ារិទ្ធិ ភេទ ស្រី អាយុ៣០ ឆ្នាំនិងប្តីឈ្មោះ ហឿ ធារ៉ា ភេទស្រី អាយុ៤០ឆ្នាំ និងកូនក្មេងប្រុសតូចមួយទៀតមិនស្គាល់ឈ្មោះ រស់នៅភូមិ ពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បើកមកពីទិសខាងលិចយ៉ាងលឿនឃើញបែបនោះមន្ត្រីចរាចរណ៍យើងបានធ្វើសញ្ញាឲ្យបន្ថយល្បឿនតែមិនព្រមបន្ថយល្បឿនទើបមន្ត្រីចរាចរណ៍យើងបានលោតគេចចេញ ហើយរថយន្តខាងលើនោះក៏បានបើកមកបុកគូទរថយន្តដឹកស៊ីម៉ងត៍ពីក្រោយបន្ថែមទៀត ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយគ្រោះថ្នាក់ និងខូចខាត

១. ឈ្មោះ រស់ ម៉ារិទ្ធិ (បាក់ជើងទាំងពីរ)

២. ឈ្មោះ ហឿ ធារ៉ា (របួសស្រាល)។

ខូចខាតរថយន្តធ្ងន់ចំនួន ០២គ្រឿង និងរថយន្តស្រាលចំនួន ០១គ្រឿង។

មូលហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី​អ្នកបើកបររថយន្តក្រុង និងរថយន្ត. HYUNDIA បេីកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ ។

ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ពិនិត្យ វាស់វែង បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ។ ចំណែកវត្ថុតាងទាំងបីគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online