រថយន្តបុកម៉ូតូ បណ្ដាលអោយស្លាប់មនុស្សម្នាក់ នៅស្រុកបូទុមសាគរ

ខេត្តកោះកុង÷ នៅថ្ងៃទី០១ ខែ០៦ឆ្នាំ២០២២ វេលាម៉ោង ២៣និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៤៤ -៤៥ នៅចំណុច បឹងមាសស្ថិតក្នុង ភូមិប្រលាន ឃុំ កណ្ដោល ស្រុកបូទុមសាគរ ខេត្ត កោះកុង ។

រថយន្ត ០១គ្រឿងម៉ាក HYUNDRAl (ហាន់ ដាយ) ពណ៌ ត្រី អី ពាក់ស្លាកលេខ ភ្នំពេញ 3F 2717 បើកបរទិសដៅ ពីភ្នំពេញ ទៅ កោះកុង ។ បានបុកនិងម៉ូតូ០១គ្រឿង ម៉ាក អិចសិនទរ័ ពណ៌ខ្មៅ គ្មានស្លាកលេខ ទិស ដៅផ្ទុយគ្នាបណ្តាលអោយ ស្លាប់ មនុស្សចំនួន០១នាក់ប្រុស។ មូលហេតុ អ្នកបើកបររថយន្តវ៉ាជែងខ្វះការប្រុងប្រយត្ន័ ។

អ្នកបើកបររថយន្តបង្ករ ឈ្មោះ យាន យាត ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូត្រេះ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ក្រោយកើតហេតុបានចតរថយន្តទុកចោល ហើយ រត់គេចខ្លួន។

ជនរងគ្រោះ ស្លាប់ នៅកន្លែងកើតហេតុឈ្មោះ ទូច ត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណាបៃតង ឃុកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង សមត្ថកិច្ចយើងបានប្រគល់សព ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ រថយន្ត និងម៉ូតូ ខូចខាត ធ្ងន់។

បច្ចុប្បន្ន រថយន្តនិងម៉ូតូសមត្ថកិច្ចយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាល រងចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online