រថយន្តបុករថយន្តបណ្តាលអោយមនុស្សស្លាប់០២នាក់និងរងរបួសធ្ងន់ស្រាល០៣នាក់ នៅស្រុកស្រែអំបិល
ខេត្តកោះកុង÷ នៅយប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១៨និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តធំនិងរថយន្តតូចបញ្ច្រាស់ទិសគ្នាពីកើតទៅលិច លើផ្លូវលេខ៤៨ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល បណ្ដាលអោយរងរបួសមនុស្សធ្ងន់ស្រាលចំនួន០៥នាក់ ស្លាប់០២នាក់ស្រី។
១/រថយន្តម៉ាកHYUNDAIMIGHTY ដឹកទំនិញធុនធំ(កូរ៉េ)
ពណ៌សពាក់ស្លាកលេខស្វាយរៀង3A1769 បើកបរដោយឈ្មោះ ផាន ស៊ាងឡេង ភេទ ប្រុស អាយុ25ឆ្នាំ មានទីលំនៅ ភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុក អូររាំងឪ ខេត្តកំពង់ចាម (រត់គេចខ្លួនបាត់)បានបន្សល់នូវឯកសារនៅក្នុងរថយន្តដូចជា 1•ប័ណ្ណចាក់វាក់សាំងកូវីត19 2•ប័ណ្ណបើកបរប្រភេទ B 3•អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
២/រថយន្តតូចម៉ាកលុចសុីសRX300ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2P2636បើកបរដោយឈ្មោះឈួន.សុភ័ក្ត្រភេទប្រុសអាយុ៤២ឆ្នាំមានទីលំនៅភូមិឈូក.ឃុំជីខលើស្រុកស្រែអំបិលរងរបួសស្រាល។
អ្នករួមដំណើរមានចំនួន០៤នាក់ទៀត។
១/ឈ្មោះភ័ក្ត្រ ចរិយា ភេទស្រីអាយុ១៧ឆ្នាំត្រូវជាកូន(ស្លាប់)។
២/ឈ្មោះឈួន.លីហ៊ួ ភេទប្រុសអាយុ០៤ឆ្នាំត្រូវជាកូនរងរបួសធ្ងន់។
៣/ឈ្មោះឈួន.គឹមលាង ភេទស្រីអាយុ០៦ឆ្នាំត្រូវជាកូន រងរបួសធ្ងន់អ្នកទាំងពីរត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅពេទ្យភ្នំពេញ។
៤/ឈ្មោះឡុង.ហ៊ួយ ភេទស្រីអាយុ២៧ឆ្នាំត្រូវជាប្អូនថ្លៃ(ស្លាប់)។
មូលហេតុរថយន្តធំប្រើប្រាស់ល្បឿនលឿនលើផ្លូវកោងរេចង្កូតចូលទៅបុករថយន្តតូចនៅខាងឆ្វេងដែលបញ្ច្រាស់ទិសគ្នាទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
វត្ថុតាងរថយន្តទាំងពីរគ្រឿង ផ្នែកជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕