រថយន្តពីរគ្រឿងបុកគ្នានៅលើផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយរថយន្ត១គ្រឿងក្រឡាប់ជាច្រើនជុំ បណ្ដាលអោយអ្នករួមដំណើរ០៤ នាក់រងរបួស

ស្នងការនគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា នាថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២២ កាលពីវេលាម៉ោង ១៤ និង ២២នាទី តាមការបំភ្លឺឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជាអ្នកបេីកឡាន ទីលំនៅភូមិព្រៃខ្លា ឃុំព្រៃ កណ្ដៀង ស្រុកពាមរក៏ ខេត្តព្រៃវែង បានមកផ្ដល់ចម្លើយដល់សមត្ថកិច្ច នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច។

មានខ្លឹមយ៉ាងដូច្នេះ៖ កាលពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ វេលា ម៉ោងប្រហែលពីរជាង ខ្ញុំបាទបានបើកបររថយន្ត ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-8590 ដែលបើកបរចេញពីព្រលានយន្តហោះភ្នំពេញ ដោយមានអ្នករួមដំណើរចំនួន០៤នាក់ ជនជាតិកូរ៉េ ០៣នាក់ ខ្មែរ ០១នាក់ ស្រី។

ដោយបើកបរនៅលើផ្លូវល្បឿនលឿន ពីភ្នំពេញទៅព្រះសីហនុ ដោយមានការអនុញ្ញាត ពីសន្តិសុខ(កន្លែងត្រួតពិនិត្យគោលដៅឆ្លងកាត់) អោយខ្ញុំធ្វើដំណើរទៅ។

លុះខ្ញុំបាទបើកបរបានប្រហែល បីឬ បួនគីឡូម៉ែត្រ ខ្ញុំបាទបើកបរក្នុងគន្លងផ្លូវដែលគេអនុញ្ញាតអោយបើកបរ ស្របពេលនោះក៏មានរថយន្ត ០១គ្រឿងម៉ាក LANG CRUISER ពណ៍ខ្មៅ មិនស្គាល់ស្លាកលេខ មិនស្គាល់អ្នកបើកបរ ដែលបើកក្នុងគន្លងបិទ(ខាងស្ដាំ) កុ្នងទិសដៅស្របគ្នា ហើយរថយន្តLANG CRUISER នោះបានបត់ចូលចំណែកផ្លូវ(គន្លងអនុញ្ញាត) ហើយមកបុកចំផ្នែកខាងស្ដាំចំផ្នែកកង់ខាងក្រោយ ដែលខ្ញុំកំពុងតែបើកបរក្នុងល្បឿនលឿន ធ្វើឲ្យរថយន្តខ្ញុំក្រឡាប់ជាច្រើនជុំ បណ្ដាលអោយអ្នករួមដំណើរទាំង០៤ នាក់នោះរងរបួសធ្ងន់នឹងស្រាល។

ក្រោយមកខ្ញុំបានបើកទ្វាចេញពីរថយន្តហើយខ្ញុំបាទបានស្រែកហៅអ្នកធ្វើផ្លូវនៅជិតនោះមកជួយទាញអ្នករបួសនៅក្នុងរថយន្ត ដើម្បីយកទៅសង្រ្គោះ ហើយពួកគាត់បានមកជួយពិតប្រាកដមែន ប្រហែស១៥នាទី សមត្ថកិច្ចនគរបាលចរាចរណ៍បានមកដល់រួមជាមួយរថយន្ដសង្រ្គោះរបស់ អង្គភាពយោធាការពារកោះឆ្នេរ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online