រថយន្តមួយគ្រឿងប្រលះ រថយន្តមួយគ្រឿងទៀត បណ្តាលឲ្យកម្មកររងរបួសធ្ងន់ស្រាល ៥៧​នាក់

នៅថ្ងៃព្រហស្បតិ៍ ទី២៤​ ខែមីនា​ ឆ្នាំ២០២២ វេលាម៉ោង ១៩និង២០​ នាទី លើផ្លូវក្រាលកៅស៊ូលេខ​ ១៣៧​ ចំណុចព្រៃឆ្មារ​ ស្ថិតក្នុងភូមិរលាំង​ ឃុំត្បែងខ្ពស់​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយ រថយន្តម៉ាក HONDA SANGVECH ពណ៌ស្ករ​ គ្មាន​ផ្លាកលេខ​ បើកបរដោយឈ្មោះ ហ៊ន​ រិន ភេទប្រុស អាយុ​ ៥០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅភូមិត្រពាំងថ្ម​ ឃុំស្វាយ​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង បើកបរម្នាក់ឯង​ ពីទិសខាងលិច ទៅទិសខាងកេីត (បេីកបរ ស្ថិតក្នុងស្ថានភាពស្រវឹង)។ លុះបេីកបរមកដល់ត្រង់ចំណុចខាងលេី​ ក៏បានបុកជាមួយរថយន្តម៉ាក​ HYUNDAI ពណ៌ស​ ពាក់ផ្លាកលេខ​ កំពង់ឆ្នាំង​ 3A-1422 បេីកបរដោយឈ្មោះ​ យ៉ន​ ភៀវ ភេទប្រុស​ អាយុ​២៧​ឆ្នាំ​មានទីលំនៅ ភូមិក្រាំងបេង​ ឃឃុំពាម​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​ ដោយមានដឹកកម្មកររោងចក្រចំនួន ៥៧​នាក់​ ស្រី​៤៣​នាក់​ ក្នុងដំណេីរច្រាស់ទិសគ្នា​ បណ្តាលឲ្យរងរបួសកម្មករ ៥៧​ នាក់ ស្រី​៤៣​នាក់​ (ធ្ងន់​០៨​នាក់​ ស្រី​០៧​នាក់) ត្រូវបានដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង និង វត្ថុតាងត្រូវបានចាប់យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានឃាត់ខ្លួនអ្នកបេីកបរ រថយន្តម៉ាកHONDASANGVECH ឈ្មោះ ហ៊ន រិន. ដេីម្បីសាកសួរបំភ្លឺពីដំណេីរឿងហេតុ និង កសាងសំនុំរឿងចាត់ការបន្តតាម នីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online