រន្ទះបាញ់ត្រូវចំមនុស្ស០២នាក់ បណ្តាលអោយស្លាប់ ពេលកំពុងភ្ជួរស្រែ នៅស្រុកស្រែអំបិល

កោះកុង÷ នៅថ្ងៃអាទិត្យ៥រោចខែជេស្ឋឆ្នាំខាលចត្វាស័កព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៩.០៦.២០២២ វេលាម៉ោង ១៦.០០នាទីល្ងាចមានករណីឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់កេីតឡេីងបណ្តាលអោយប្រជាពលរដ្ឋចំនួន២នាក់ស្លាប់ស្ថិតនៅចំណុចស្រែត្រែងក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

១ ឈ្មោះ បូ សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បុខរបរសិស្ស ។

២.ឈ្មោះ រតនះ ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងពីររស់នៅភូមិឃុំខាងលេី ។

តាមការបំភ្លីរបស់ម្តាយសពបានបញ្ជាក់ថា កូននិងក្មួយបានទៅជួយភ្ជួរស្រែ ខណ:មានភ្លៀងលាយផ្គររន្ទ:ហេីយក៍បានត្រូវរន្ទះបាញ់ចំក្មេងទាំំងពីរបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ។

បច្ចុប្បន្ន សពទាំងពីរសមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online