របាយការណ៍ UN អំពាវនាវឲ្យមានបេសកកម្មនយោបាយនៅប្រទេស ស៊ូដង់ និងតំបន់ដារហ្វ័រ
ក្រុងបុរីញូវយ៉ក៖ របាយការណ៍សហភាពអាហ្វ្រិក និងអង្គការសហប្រជាជាតិរួមគ្នាមួយបានចេញផ្សាយកាលពីថ្ងៃចន្ទស្តីពីប្រទេស ស៊ូដង់ និងតំបន់ដារហ្វ័រ បានអំពាវនាវឲ្យមានបេសកកម្មនយោបាយមួយ ដើម្បីជំនួសឲ្យប្រតិបត្តិការសន្តិភាពនៅទីនោះ ដោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ក្រុមសិទ្ធិមនុស្ស ដែលជនស៊ីវិលអាចបាត់បង់ការការពារពួកគេ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបគ្នានៅថ្ងៃទី ២៦ ខែមីនា ដើម្បីសម្រេចចិត្តថា តើនឹងត្រូវដកកងកម្លាំងរៀងៗខ្លួន នៅត្រឹមចុងខែតុលា ចំនួនកងកម្លាំងប្រហែល ៧ ៨០០ នាក់ឬយ៉ាងណា? ដែលត្រូវបានគេស្គាល់ថា ជា «កងកម្លាំងមួកខៀវ» មកពីបេសកកម្មសហភាពអាហ្រិក និងអង្គការសហប្រជាជាតិនៅក្នុងតំបន់ដារហ្វ័រ (UNAMID)។
ក្រុមប្រឹក្សាសន្តិសុខនោះ ជាដំបូងត្រូវបានគេសង្ឃឹមថា នឹងពិភាក្សាបញ្ហានោះនៅថ្ងៃពុធនេះ ប៉ុន្តែកិច្ចប្រជុំត្រូវបានពន្យារពេល ជុំវិញមានការព្រួយបារម្ភនានា អំពីការឆ្លងរីករាលដាលមេរោគកូរ៉ូណាផ្លូវដង្ហើមចម្លែកមួយនេះ។
របាយការណ៍នោះបានឲ្យដឹងថា៖ «នៅក្នុងតំបន់ដារហ្វ័រ ហិង្សាប្រដាប់អាវុធរវាងក្រុមឧទ្ទាមបានធ្លាក់ចុះ ប៉ុន្តែជម្លោះសំខាន់បានជំរុញឲ្យមានភាពមិនច្បាស់លាស់ និងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅទីនោះ»។
របាយការណ៍នោះ បានបន្តទៀតថា ការការពារជនស៊ីវិល «គឺជាការទទួលខុសត្រូវរបស់ប្រទេស ស៊ូដង់»។
«យន្តការរបស់ UNAMID ដែលបានប្រកាសរួមគ្នាមួយអាចនឹងផ្តល់ជូនយោបល់ និងការគាំទ្រឲ្យបង្កើតសមត្ថភាព» ប៉ុន្តែប្រសិនបើអំណាចមួយដើម្បី «ការការពារក្រុមជនស៊ីវិល» ត្រូវបានស្នើសុំបន្ទាប់មកបញ្ហានេះ «នឹងតម្រូវឲ្យមានការដាក់ពង្រាយកងកម្លាំងពិសេសមួយ ស្របជាមួយទំហំនៃតំបន់ប្រតិបត្តិការទាំងនោះ»។
របាយការណ៍បានបន្ថែមថា ដោយគ្មានអំណាចមួយបែបនេះ «យន្តការ UNAMID ដែលបានប្រកាសរួម៕
អត្ថបទ៖ https://www.postkhmer.com/