របួសធ្ងន់ស្រាលចំនួន ១០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្រុកចំនួនពីរ ក្នុងខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដាច់ដោយឡែកពីគ្នាចំនួន ០៣ករណី លើស្រុកចំនួនពីរក្នុងខេត្តសៀមរាប :

ករណីទី ១ : ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី នៅលើផ្លូវលេខ៦៤ ត្រង់ចំណុចភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប រវាងម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1R-9617 បើកបរដោយឈ្មោះ ខេីច សុឃៀម ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងផុង ឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AH-7741 បើកបរដោយឈ្មោះ បឿន ឡា ភេទស្រី អាយុ ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាតោកកេីត ឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប និងអ្នករួមដំណើរឈ្មោះ រស់ រា ភេទស្រី អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិឃុំជាមួយគ្នា បេីកបរស្របទិសគ្នា បណ្ដាលអោយអ្នកបើកបរម៉ូតូនឹងឣ្នករួមដំណេីរម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៣រងរបួសធ្ងន់ ហើយអ្នកបើកបរម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០២០រងរបួសធ្ងន់ ឣ្នករួមដំណេីរម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០២០ រងរបួសស្រាល និងម៉ូតូខូចខាត ២គ្រឿង ស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ហើយវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមដើម្បីអនុវត្តតាមនីតិវិធីបន្ត ។

ករណីទី ២ : ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២២ វេលាម៉ោង​ ១៦ និង​ ១០ នាទី​ ត្រង់ចំណុចក្រុមទី២ ស្ថិត​ក្នុង​ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៧ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៩ ផ្លាកលេខ គ្មាន បេីកបរដេាយឈ្មេាះ ភត់ ផានី ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបអ្នករួមដំណើរឈ្មោះ ភត់ ស្រីនី ភេទស្រី អាយ ១៥ឆ្នាំ មានទីលំនៅជាមួយគ្នា។ បើកបរមានទិសដៅត្បូងទៅជើង (មិនពាក់មួកសុវត្ថិភាព) បានបុកនឹងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌​ ខ្មៅ ឆ្នាំ ផលិត ២០១៧ ផ្លាកលេខ គ្មាន បើកបរដោយឈ្មោះ នី តង់នី ភេទប្រុស អាយុ ១៨ឆ្នាំ​ រស់នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងអ្នករួមដំណើរឈ្មោះ សូវ សូ ភេទប្រុស អាយុ..ឆ្នាំ មានទីលំនៅជាមួយគ្នា។ បើកបរមានទិសដៅ​ពីជើងទៅត្បូង (ច្រាសទិសគ្នា)។ (មិនពាក់មួកសុវត្ថិភាព)។

ក្នុងហេតុការណ៍​នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន ០៤នាក់ :

១-ឈ្មោះ ភត់ ផានី ភេទប្រុស (របួសធ្ងន់)

២-ឈ្មោះ ភត់ ស្រីនី ភេទស្រី (របួសធ្ងន់)

៣-ឈ្មោះ នី តង់នី ភេទប្រុស (របួសធ្ងន់)

៤- ឈ្មោះ សូវ សូ ភេទប្រុស (របួសស្រាល)

– ខូចខាត ម៉ូតូចំនួន០២គ្រឿង(ធ្ងន់)

មូលហេតុ​៖ អ្នកបេីកបរម៉ូតូម៉ាក HONDA DREAM ឆ្នាំផលិត ២០១៧ បើកបរមិនប្រកាន់ស្តាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក និងប្រមូលវត្ថុតាងបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធី ។

ករណីទី ៣ : ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧:៣០នាទី នៅលើផ្លូវលេខ៦៤ ត្រង់ចំណុចភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងម៉ាក Hongda wave ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះហាក់ ឧត្តម ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិសំរោងត្រូង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប​ បើកបរតែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក​ Hongda Dream ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ កំពងធំ 1L-1245 បើកបរដោយឈ្មោះឆោម សិថុល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្ពានតូច ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងទិសដៅពីជើងទៅត្បូង ដោយមានអ្នកជិះពីក្រោយឈ្មោះថាន ធា ភេទស្រី អាយុ៣១ឆ្នាំ (មានផ្ទៃពោះត្រូវជាប្រពន្ធ) និងកូនប្រុសឈ្មោះថុល សិរី ភេទប្រុស អាយុ៦ឆ្នាំ។

ហេតុការណ៍នេះបណ្ដាលអោយ : អ្នកបើកបរម៉ូតូwave និងអ្នករួមដំណើររងរបួសស្រាល ហើយម៉ូតូ wave ខូចខាតស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ហើយវត្ថុតាង​ កម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីរៀបចំបន្តរនិតិវិធីបន្ត ៕