របៀបចាយលុយនៃជនជាតិជប៉ុន
ពាក្យសុភាសិតជប៉ុនមួយបាននិយា´´បើជិះឡានតម្លៃ ២មុឺនដុល្លាតម្លៃផ្ទះសម្បែងគួរតែ ២៥-៣០មុឺនដុល្លា“ ។
វិធីចាយលុយដ៏ឆ្លាតវៃបំផុតរបស់ជប៉ុន ធ្វើឲ្យពិភពលោកស្ញប់ស្ញែងជាខ្លាំង។ បើចង់មាន គួររៀនតាមអ្នកមាននៅជប៉ុន មិនអួតរឿងលុយកាក់ មិនបង្ហាញភាពស្ដុកស្ដម្ភ ។ ពួកគេជ្រើសយកវិធីចាយលុយដែលធ្វើឲ្យអ្នកដទៃត្រូវកោតសរសើរ ។
នៅជប៉ុន មនុស្សម្នាក់ត្រូវចាត់ទុកថា ជាអ្នកមាន នៅពេលមានចំណូលប្រចាំឆ្នាំចំនួន៣០ម៉ឺនដុល្លារ និងទ្រព្យសរុប១លានដុល្លារ ។ យោងតាមការធ្វើស្ទង់ស្ថិតិ មានប្រជាជនជប៉ុនប្រមាណ៣លាននាក់ ដែលស្ថិតក្នុងលំដាប់អ្នកមាន ប៉ុន្តែពួកគេមិនបានចំណាយពេល ដើម្បីចាយទ្រព្យនេះទេ ព្រោះរវល់រកលុយបន្ថែម ។ អ្នកមានជប៉ុន មិនជិះឡានថ្លៃ នៅផ្ទះធំ ទិញខោអាវប្រេន ញ៉ាំនៅហាងល្បីនោះទេ តែក៏មិនរិះថាំខ្លាំងពេកដូចគ្នា នោះគឺជាវិធីចាយដ៏ឆ្លាតវៃរបស់ពួកគេ ដែលធ្វើឲ្យប្រទេសដទៃស្ញប់ស្ញែងជាខ្លាំង ។
១- មិនចូលភោជនីយដ្ឋានថ្លៃៗ
ខុសពីអ្នកមានប្រទេសដទៃ ដែលតែងចូលហាងថ្លៃៗនោះ អ្នកមានជប៉ុនចូលចិត្តចំអិនអាហារខ្លួនឯង ។ នៅពេលទៅញ៉ាំអាហារប៊ូហ្វេ ក៏ពួកគេមិនដែលយកលើសដែរ ដើម្បីជួយសន្សំឲ្យម្ចាស់ហាង ។ ដោយសារបែបនេះ ម្ចាស់ហាងប៊ូហ្វេ ក៏មានតម្លៃធូរ ដូចនេះទោះញ៉ាំប៊ូហ្វេ ក៏មិនត្រូវចំណាយច្រើនដែរ ។
២- មិនរស់នៅក្នុងភូមិគ្រឹះ
ផ្ទះសំបែងគឺជាការចាយលុយច្រើនបំផុតនៅក្នុងជីវិតមនុស្សម្នាក់ៗ ។ ប៉ុន្តែសម្រាប់ប្រជាជនជប៉ុន ពួកគេមិនផ្ដោតលើរឿងនេះឡើយ ។ ពួកគេគិតថារឿងនេះមិនសូវសំខាន់ ដោយពួកគេអាចសន្សំបានច្រើន បើដករឿងនេះចេញ ។ ជប៉ុនចូលចិត្តរស់នៅក្នុងផ្ទះបែបប្រពៃណី ឬ ខុនដូ ដើម្បីសន្សំលុយ ។
៣- ជាប្រទេសនាំចេញឡានច្រើនបំផុត តែជិះឡានសាមញ្ញរបស់ជប៉ុន គឺជាប្រទេសមហាអំណាចដែលនាំឡានចេញទៅគ្រប់ទិសទីនៅលើពិភពលោក ។ យ៉ាងណាក្ដី ប្រជាជននៅក្នុងប្រទេសបែរជានិយមឡានសាមញ្ញ ដែលមានតម្លៃធូរថ្លៃ ។
៤- មិនជួលអ្នកបម្រើ
ប្រទេសអាស៊ីជាច្រើន តែងជួលកូនឈ្នួលមកនៅជាមួយដើម្បីសំអាតផ្ទះ ក៏ដូចជា ធ្វើម្ហូបអាហារឲ្យខ្លួនជាដើម ។ យ៉ាងណាក្ដី ប្រទេសជប៉ុន គ្មានការបែងចែកវណ្ណៈ មាន ក្រ ឡើយ ដូចនេះពួកគេក៏មិនជួលអ្នកបម្រើដូចគ្នា ។ ដោយភាគច្រើន អ្នកដែលមើលការខុសត្រូវនៅក្នុងផ្ទះ គឺជាអ្នកម្ដាយ ឬ កូនៗ ។
៥- បោះទុនលើចំណេះដឹង
ទ្រព្យសម្បត្តិពាក់កណ្ដាលរបស់ប្រជាជនជប៉ុន គឺសម្រាប់កូនៗ ។ ពួកគេគិតថា ចំណេះដឹង គឺជាកាដូដែលពួកគេគួរជូនទៅឲ្យកូនរបស់ខ្លួន ។ ដោយសារតែពន្ធលើការទទួលមរតកឡើងដល់ ៥៥% ដូចនេះឪពុកម្ដាយជនជាតិជប៉ុន មិនបានឲ្យកូនទទួលមរតកឡើយ ដោយពួកគេនឹងបោះទុនលើការសិក្សារបស់កូនៗឲ្យបានល្អបំផុត ៕