រយៈ​ពេល៣ថ្ងៃនៃបុណ្យអុំទូក មានភ្ញៀវចេញដើរកម្សាន្តជាង៩០ម៉ឺននាក់

ក្រសួង​ទេសចរ​ណ៍​:​ឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់។

ទោះបីពុំមានការរៀបចំការប្រណាំងទូកថា្នក់ជាតិ ប៉ុន្តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចេញដើរកម្សាន្តយ៉ាងច្រើនកុះករនៅមុខព្រះបរមរាជវាំង តាមសួនច្បារបណ្តោយទន្លេចតុមុខ តំបន់កោះពេជ្រ វិមានឈ្នះ-ឈ្នះ ស្របពេលដែលបណ្តាខេត្តមួយចំនួនក៏បានរៀបចំការប្រណាំងទូក និងអុំទូកកម្សាន្ត ដូចជានៅខេត្តកណ្តាល ពោធិ៍សាត់ បន្ទាយមានជ័យ និងកំពង់ស្ពឺជាដើម។

ទន្ទឹមនឹងនេះ នៅតាមបណ្តាវត្តអារាម និងរមណីយដ្ឋានមួយចំនួនក៏បានរៀបចំពិធីអកអំបុក សំពះព្រះខែ ដើម្បីរក្សាទំនៀមទម្លាប់ និងទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online