រវល់លក់ឥវ៉ាន់ចាប់ហួយនៅរោងមុខផ្ទះ កូនចុះងូតទឹកស្រះបណ្តាលអោយលុងស្លាប់
ខេត្ត កំពង់ស្ពឺ: សូមពុកម៉ែបងប្អូនមេត្តាគុំទុកកូនតូចអោយឆ្ងាយពីខ្លួន ហើយសូមមេត្តាគុំធ្វេសប្រហែស គ្រោះថ្នាក់មើលមិនឃើញ ការធ្វេសប្រហែស១នាទីធ្វើអោយយើងសោកស្តាយអស់១ជីវិត

នៅថ្ងៃ ច័ន្ទ៨រោច ខែ អាសាឍ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ០៧ ២០២០ វេលាម៉ោង ១០.៣០ នាទីព្រឹក នៅចំណុចភូមិ ព្រៃស្រឡែង ឃុំ ទួលអំពិល ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ មានករណី ក្មេងលង់ទឹកស្លាប់ មួយករណី ៖ កុមារ៉ារងគ្រោះ ឈ្មោះ ប៉ាវ លីហ័ង អាយុ ១ ខួប៣ ខែ រស់នៅ ភូមិ-ឃុំ កើតហេតុខាងលើ បានលង់ទឹកស្រះនៅខាងក្រោយផ្ទះ ចំងាយប្រហែល ១៥ ម៉ែត្រ បណ្តាលឲ្យស្លាប់ ខណៈពេលដែលឪពុកម្តាយយកទៅផ្ញើរជាមួយនឹងឈ្មោះ ឈន ចាន់ណារី ភេទ ស្រី អាយុ ៣៦ ឆ្នាំ (ត្រូវជាបងស្រីបង្កើត)រស់នៅភូមិ-ឃុំ ជាមួយគ្នា ហើយឈ្មោះនេះជាប់រវល់លក់ឥវ៉ាន់ចាប់ហួយនៅរោងមុខផ្ទះ (មានការធ្វេសប្រហែស)ហើយក្មេងរងគ្រោះខាងលើ បានដើរមកខាងក្រោយផ្ទះ រួចចូលងូតទឹកស្រះបណ្តាលអោយលុងស្លាប់។ករណីខាងលើនេះសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើត ហើយក្រុមគ្រួសារឪពុកម្តាយអះអាងថាពិតជាក្មេងរងគ្រោះបានលុងទឹកស្លាប់ពិតប្រាកដមែន ហើយបានប្រគល់សពទៅឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី។