រុស្ស៊ីព្រមានថា មីស៊ីលរយៈចម្ងាយឆ្ងាយសហរដ្ឋអាមេរិកដែល​នឹង​បញ្ជូន​មកអ៊ុយក្រែននឹងមិនអាចអត់ទ្រាំបាន

ដោយមានប្រតិកម្មទៅនឹងរបាយការណ៍ព័ត៌មានដែលថា សហរដ្ឋ​អាមេរិក​មានផែនការបញ្ជូនប្រព័ន្ធរ៉ុក្កែតរយៈ​ចម្ងាយឆ្ងាយមក​កាន់​ប្រទេស​អ៊ុយក្រែន អ្នកការទូតកំពូលរុស្ស៊ីម្នាក់បានអំពាវនាវ​ឱ្យ​បញ្ចប់​ការបញ្ជូនអាវុធ ដែលមិនសមហេតុផល និងហានិភ័យខ្លាំងបំផុត។ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី​បាន​និយាយថា វាគឺជាការសម្រេចចិត្តសមហេតុផល​ក្នុងការ​មិនបញ្ជូន​អាវុធនេះ។ លោកនិយាយថា ប្រសិនបើទីក្រុងជាច្រើនរបស់យើង​រង​ការវាយប្រហារនោះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបំពេញ​តាមការ​គំរាម​របស់ពួកគេ និងវាយប្រហារមជ្ឈមណ្ឌលដែលការសម្រេច​ចិត្ត​ឧក្រិដ្ឋកម្មបែបនេះត្រូវបានធ្វើឡើង៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online