រូបភាពប៉ុន្មានសន្លឹករបស់លោក Kim Jung Un ជាមួយនឹងកូនស្រីវ័យ៩ឆ្នាំ បានធ្វើឲ្យពិភពលោកមានសំណួរនិងចំលើយជាច្រើន 

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនកាលពីថ្ងៃសៅរ៍នេះបានបង្ហាញដល់ពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានចេញនូវរូបភាពប៉ុន្មានសន្លឹកជាលើកដំបូងរបស់លោកជាសាធារណៈ ជាមួយនឹងកូនស្រីអាយុ៩ឆ្នាំរបស់លោក ដែលមានឈ្មោះថា Ju Ae ពេលចុះទៅពិនិត្យទីតាំងដែលអ្នកជំនាញបាននិយាយថាជាមីស៊ីលផ្លោងអន្តរទ្វីប(ICBM)។ នៅពេលដែលរូបភាពទាំងអស់នេះផ្សព្វផ្សាយចេញជាសាធារណៈមកគឺមានសំណួរជាច្រើនបានលើកឡើងថា៖ តើវត្តមានរបស់នាងតូចវ័យ៩ឆ្នាំមានន័យយ៉ាងណា? តើនាងអាចជាអ្នកស្នងតំណែងរបស់លោកគីមឬទេ? តើក្មេងស្រីអាយុ៩ឆ្នាំនេះនឹងត្រូវធ្វើអ្វីខ្លះជាមួយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ? លោក Yang Moo-jin នាយកសាកលវិទ្យាល័យ North Korean Studies នៅភាគខាងត្បូង បានប្រាប់ទូរទស្សន៍ Global News របស់កាណាដាថា លោក Kim ហាក់មានចេតនាចង់បង្ហាញពីស្ថានភាពគ្រួសាររបស់លោកថាលោកជាមនុស្សល្អ មានស្ថេរភាពសង្គម ហើយបង្ហាញថារូបលោកជាមេដឹកនាំដែលមានភាពសាមញ្ញច្រើន៕

ប្រភព៖ CNN