រូបរាងនៃ Smartwatch ដំបូងរបស់ OPPO
OPPO បានប្រារព្ធកម្មវិធី Inno Day កាលពីខែធ្នូ ដែលពេលនោះក្រុមហ៊ុនបានឲ្យតម្រុយអំពី Smartwatch ដំបូងរបស់ខ្លួន និងកាសឥតខ្សែ។
នាពេលនេះ អនុប្រធាន OPPO បានចែករំលែករូបភាពដំបូងនៃ Smartwatch របស់ខ្លួន ដែលវាមានអេក្រង់រាងបួនជ្រុង ជាមួយគែមរាងកោង ហើយមានប៊ូតុងពីរនៅផ្នែកចំហៀង។ រូបរាងនេះពិតជាស្រដៀងនឹង Apple Watch ដោយខុសគ្នាត្រង់ Apple Watch មានប៊ូតុងរង្វិលមូល និងប៊ូតុងចុចមួយ។
Smartwatch នេះអាចនឹងត្រូវបញ្ចេញលក់លើទីផ្សារនាត្រីមាសទី ១ ឆ្នាំ ២០២០ ហើយ OPPO សន្យាថានឹងបង្ហាញវានៅកម្មវិធី MWC ឆ្នាំ ២០២០ នាទីក្រុង Barcelona៕
ប្រភព៖ GSMarena ប្រែសម្រួល៖ http://news.sabay.com.kh/